ព័ត៌មានជាតិ

ឧកញ៉ា ហេង សៀ ត្រូវពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ប្ដឹងពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង…

ព័ត៌មានអន្តរជាតិ

ព័ត៌មានសុខភាព

ញាក់ភ្នែក រឿងនេះ​ពាក់ព័ន្ធ​នឹង​សុខភាព ឬ​លាភ​សំណាង?

ញាក់ភ្នែក អាការ​នេះ​យើង​ប្រហែលជា​ធ្លាប់​ស្គាល់​ច្បាស់​ណាស់  ជាពិសេស​ដែល​គេ​ប្រាប់ថា បើ​ញាក់ភ្នែក​ខាងឆ្វេង គឺ​ប្រផ្នូល​ល្អ តែបើ​ញាក់ភ្នែក​ស្តាំ​វិញ បញ្ជាក់ថា រឿង​មិនល្អ​កំពុងតែ​ជិត​កើតឡើង​ហើយ  តែ​ចំពោះ​រឿង​សុខភាព​វិញ តើ​ញាក់ភ្នែក​ជា​សញ្ញា​ប្រាប់​ពី​ហេតុ​ការ ឬ​គ្រាន់តែ​ជា​ភាពខុសប្រក្រតី​បន្តិចបន្តួច​របស់​រាង​កាយ?។ ញាក់ភ្នែក​កើតមក​ពីអ្វី? ញាក់ភ្នែក ឬ​ស្បែក​ភ្នែក​ញាក់ មិនថាតែ​ញាក់ភ្នែក​ឆ្វេង ឬ​ស្តាំ​នោះទេ ខាង​វេជ្ជសាស្ត្រ​បាន​ចាត់ទុកថា អាការ​ញាក់ភ្នែក​បណ្តាល​មកពី​សាច់ដុំ​នៅ​ម្តុំ​បរិវេណ​ភ្នែក​ពង្រឹង​ខ្លួន ដែល​កើតចេញពី​ការញាក់​ដែល​ខុស​ប្រក្រតី​របស់​សរសៃប្រសាទ​នៅ​ម្តុំ​នោះ ដោយ​បច្ច័យដែល​ធ្វើឱ្យ​កើត​អាការ​ញាក់ភ្នែក​នោះ​មាន​ទាំង​ការ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់ ការទទួល​ទាន​តែ ឬ​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក ឬ​ភាព​តានតឹង​ធុញថប់ និង​កង្វល់​ក្នុង​អារម្មណ៍​ក៏​ធ្វើឱ្យ​ភ្នែក​ញាក់​ទាំង​ឆ្វេង ទាំង​ស្តាំ​បានដែរ។ ញាក់ភ្នែក​ញឹកញាប់ និង​ច្រើន​ថ្ងៃ មាន​គ្រោះថ្នាក់​ដែរឬទេ? អាការ​ញាក់ភ្នែក​គ​រាន់​តែ​ជា​ភាពខុសប្រក្រតី​ក្នុងអំឡុងពេលខ្លីៗក៏ពិតមែន ប៉ុន្តែ​លោក​វេជ្ជ​ប​ណ្ដិ​ត​ជំនាញ​ផ្នែក​ចក្ខុ​បាន​ប្រាប់ថាបើសិនជា​ភ្នែក​ញាក់​ញឹកញាប់…

ព័ត៌មានបច្ចេកវិទ្យា

ឥណ្ឌា​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​បច្ចេកវិទ្យា 5G ទូទាំង​ប្រទេស

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Reuters នា​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឥណ្ឌា​ដែលជា​ប្រទេស​មានការ​រីកចម្រើន​ខ្ពស់​លើ​វិស័យ​បច្ចេកវិទ្យា​នោះ បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​នូវ​បច្ចេកវិទ្យា 5G ទូទាំងប្រទេស។

លោក Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft និងភរិយាប្រកាសលែងលះ

កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ ឆ្នាំ។

ព័ត៌មានកីឡា

លោក Hodgson នឹង​ចាក​ចេញពី Crystal Palace ស្របពេល​មាន​ព័ត៌មាន​ជាមួយនឹង​លោក Frank Lampard

ក្លឹប​ឥន្ទ្រី​យ Crystal Palace កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​លោក Roy Hodgson បានសម្រេច​ចិត្ត​រួចទៅហើយ​ក្នុងការ​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅពេលដែល​រដូវ​កាល​នេះ​ត្រូវបាន​បញ្ចប់។ ទោះបីជា​យ៉ាងណាក្តី​ក្នុងពេល​ជាមួយគ្នានេះ​ក៏​ស្រាប់តែ​លេច​ឬ​ព័ត៌មាន​នៃ​ការចរចា​គ្នា​រវាង​ក្លឹប​មួយ​នេះ​ជាមួយនឹង​អតីត​គ្រូបង្វឹក​តោ​ខៀវ Chelsea លោក Frank Lampard ភ្លាម​ផងដែរ​អំពី​លទ្ធភាព​ក្នុងការ​ផ្ទេរ​មក​ចូលរួម​ជាមួយនឹង​កីឡាដ្ឋាន Selhurst Park។ គួរ​បញ្ជាក់ដែរថា​លោក Hodgson គឺជា​អតីត​គ្រូបង្វឹក​របស់​ហង្ស​ក្រហម Liverpool និង​ជម្រើសជាតិ​អង់គ្លេស​បានធ្វើ​ការដឹក​នាំ​ក្លឹប Crystal Palace មួយ​នេះ​តាំងតែ​ពី​ឆ្នាំ២០១៧មកម្ល៉េះ​ហើយ​ចាប់​តាំងតែ​ពី​ពេលនោះ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​អាច​បន្ត​លេង​នៅ​លី​គ​កំពូល​នេះ​បាន៤រដូវ​កាល​ជាប់​គ្នា​មកហើយ៕