លោក Hodgson នឹង​ចាក​ចេញពី Crystal Palace ស្របពេល​មាន​ព័ត៌មាន​ជាមួយនឹង​លោក Frank Lampard

ក្លឹប​ឥន្ទ្រី​យ Crystal Palace កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​លោក Roy Hodgson បានសម្រេច​ចិត្ត​រួចទៅហើយ​ក្នុងការ​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅពេលដែល​រដូវ​កាល​នេះ​ត្រូវបាន​បញ្ចប់។ ទោះបីជា​យ៉ាងណាក្តី​ក្នុងពេល​ជាមួយគ្នានេះ​ក៏​ស្រាប់តែ​លេច​ឬ​ព័ត៌មាន​នៃ​ការចរចា​គ្នា​រវាង​ក្លឹប​មួយ​នេះ​ជាមួយនឹង​អតីត​គ្រូបង្វឹក​តោ​ខៀវ Chelsea លោក Frank Lampard ភ្លាម​ផងដែរ​អំពី​លទ្ធភាព​ក្នុងការ​ផ្ទេរ​មក​ចូលរួម​ជាមួយនឹង​កីឡាដ្ឋាន Selhurst Park។ គួរ​បញ្ជាក់ដែរថា​លោក…

Solskjaer នឹង​រក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ​ទោះ​ទើប​បន្ត​កុងត្រា​ថ្មី​ឲ្យ Cavani ក្តី

នៅថ្ងៃនេះ​គ្រូបង្វឹក​ក្លឹប​បិសាច​ក្រហម Man UTD លោក Ole Solskjare បានធ្វើ​ការលើកឡើង​ដោយ​មិនមាន​ការបដិសេធ​ឡើយ​ជាមួយនឹង​ក្រុមអ្នកកាសែត​ថា​ក្លឹប​ពិតជា​កំពុង​តាម​ស្វែងរក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ពិតមែន​នៅ​រដូវក្តៅ​នេះ​ទោះបីជា​បាន​បន្ត​កុងត្រា​ថ្មី​ឲ្យ Edinson Cavani រួចទៅហើយ​ក្តី។ តាមរយៈ​ការបញ្ជាក់​បន្ថែម​របស់​លោក​ក្លឹប​នឹង​អាច​នាំយក​កីឡាករ​ចំណូល​ថ្មី​មួយចំនួន​នៅពេល​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្តៅ​នេះ​ខណៈដែល​ក្នុងនោះ​ក៏មាន​កីឡាករ​ខ្សែប្រយុទ្ធ​ផងដែរ​ទោះបីជា Cavani ទើបតែ​ត្រូវបាន​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ២០២២ក្តី​និង​ត្រូវបាន​ដាក់​ឲ្យ​ទៅលេង​នៅ​ខ្សែប្រយុទ្ធ​ស្លាប​ជំនួស​វិញ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​ព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​ដែលមាន​ការចេញផ្សាយ​ថា​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​អង់គ្លេស Harry Kane…

អវត្តមាន៦ឆ្នាំ ទីបំផុត Benzema ត្រូវបាន​ម្រើ​ស​ជាតិ​បារាំង​កោះហៅ​វិញ​ហើយ

ជា​ផ្លូវការ​ហើយ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​ក្លឹប​យក្ស​អេស្បាញ Real Madrid ត្រូវបាន​គេ​ដឹងថា​អាច​វិលត្រឡប់​ចូល​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​វិញ​ហើយ​បន្ទាប់ពី​ការខកខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក។

Hazard នៅតែមាន​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក

មិនសូវ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Real Madrid ដោយសារតែ​របួស​ជាប់​គ្នា​រហូតមក​ក្តី​ប៉ុន្តែ​កីឡាករ Eden Hazard ដ៏​មាន​បទពិសោធ​រូបនេះ​ត្រូវបាន​គេ​ដឹងថា​នៅតែ​ជាប់ឈ្មោះ​នៅក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ដឹកនាំ​ដោយ​លោក

សាជាថ្មី Kane ប្រាប់ Spurs ថា​ចង់​ចាកចេញ​ឲ្យ​បាន​នៅ​រដូវក្តៅ​នេះ

បរទេស៖ វា​បាន​ក្លាយទៅជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្លឹប​ប្រជែង​របស់ Spurs ទាំងអស់​នៅពេលដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Harry Kane បានធ្វើការ​បញ្ជាក់ប្រាប់​ទៅកាន់​ក្លឹប​ច្បាស់​ហើយ​ថា​គាត់​ពិតជា​ចង់​ចាក​ចេញពី​ទីនេះ​មែន​នៅ​រដូវក្តៅ​នេះ​ដើម្បី​អាច​ចាប់យក​អនាគត​ដ៏​ភ្លឺស្វាង​មួយ​បាន។ កីឡាករ​អង់គ្លេស​វ័យ២៧ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មាន​អារម្មណ៍​មិនសូវ​រីករាយ​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​របស់​ក្លឹប​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់ធំៗទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ហើយ​ជាពិសេស​សូម្បីតែ​ឧិ​កាស​ទៅលេង​នៅ Champions League រដូវ​កាល​ក្រោយ​នោះ​ក៏​បាត់បង់​រួចទៅហើយ​ដែរ។ ក្នុងនោះ​ផងដែរ Spurs ក៏បាន​ដឹង​ជា​យូរ​មកហើយ​ដែរ​អំពី​បញ្ហា​នេះ​ប៉ុន្តែ​មិន​ចង់​បាត់បង់ Kane…

Man City ចាប់ផ្តើម​ពិចារណា​លក់​កីឡាករ​ខ្លះ​នៅ​រដូវក្តៅ​នេះ

មកដល់​សប្តាហ៍​នេះ​គ្រូបង្វឹក​អេស្បាញ​លោក Pep Guardiola បាន​សារភាពថា​រឿង​ដ៏​លំបាក​មួយ​របស់លោក​ប​ច្ចុ​ប្បន្ន​នេះ​គឺ​រក្សាទុក​កីឡាករ​ទាំងឡាយណា​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​ក្លឹប​ឲ្យ​បន្ត​រស់នៅ​រយៈពេល​វែង​ជាមួយគ្នា។ ខណៈពេលដែល​ក្លឹប​ទើបតែ​បាន​លើក​ពានរង្វាន់​កំពូល​អង់គ្លេស​ជា​លើក​ទី៣របស់ខ្លួន​និង​ត្រៀម​ប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ក្តី​ក្រោម​ការដឹកនាំ​របស់លោក Pep ក៏ពិតមែន​តែ​បុរស​ជា​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា​ក៏​នៅតែមាន​កីឡាករ​ដែល​មិនសូវ​រីករាយ​ក្នុងការ​រស់នៅក្នុង​ទឹកដី Etihad ផងដែរ។ ទោះបីជា​យ៉ាងណាក្តី​លោក​បញ្ជាក់​នៅក្នុង​ស្ថានភាព​បែបនេះ​ក្លឹប​គ្មាន​ជម្រើស​នោះទេ​ក្រៅតែពី​ការធ្វើការ​ផ្លាស់ប្តូ​រហើយ​យើង​នឹងធ្វើ​ការត្រួត​ពិនិត្យមើល​នៅ​ចុងរដូវ​កាល​នេះ​ដោយ​ការចាប់ផ្តើម​ពិភាក្សា​តទល់​គ្នា​និង​ធ្វើ​ឲ្យ​ច្បាស់លាស់​ថា​អ្វីដែល​ជាការ​ចង់បានរ​បស់​ពួកគេ៕

អ្នកចាំទី Alisson Becker ឡើងមក​តែ​ត​នាទីចុងក្រោយ​ជួយ​ឲ្យ Liverpool បន្ត​ក្តីសង្ឃឹម​ទៅលេង​នៅ Champions League

ប្រកួត​យប់មិញ​នេះ​ម្ចាស់ផ្ទះ​ចាប់ព្រៃ West Brom យប់មិញ​នេះ​បាន​បើកទ្វា​ផ្ទះ The Hawthorns ទទួល​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម Liverpool យ៉ាង​ពេញដៃ​ដោយ​មិន​អាចធ្វើ​ឲ្យ Liverpool វាយ​សម្រុក​មកលើ​ខ្លួន​បានងាយៗឡើយ។

Mahrez មាន​ផែនការ​ដើម្បី​បញ្ចប់​អាជីព​ជាមួយនឹង Man City

បរទេស៖ មកដល់ពេលនេះ Mahrez ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់ Man City នៅក្នុង​ភាពជោគជ័យ​របស់ខ្លួន​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ នេះ​ទោះបីជា​មិនសូវ​ជា​បានបង្ហាញ​វត្តមាន​ញឹកញាប់​នៅ​ជម្រើស១១នាក់​ដំបូង​ក្តី។ ទោះបីជា​យ៉ាងណាក្តី​កីឡាករ​ខ្សែប្រយុទ្ធ​អាល់​ហ្សេ​រី​ឆ្នើម​របស់​ក្លឹប​មេឃ​ខៀវ Man City នៅពេល​ចុង​ក្រោយនេះ​បាន​និយាយថា​គាត់​បានដាក់​គោលដៅ​អនាគត​រួចទៅហើយ​សម្រាប់​អាជីព​របស់ខ្លួន​ជាមួយនឹង Etihad បន្ទាប់ពី​បាន​ជួយ​លើក​ពាន Premier League…

Zidane ចែកផ្លូវ​ជាមួយនឹង Real Madrid ជា​លើក​ទី២

បរទេស៖ យោងតាម​ការចេញផ្សាយ​របស់ the Goal បាន​អះអាងថា​ទីបំផុត​អតីត​កីឡាករ​អាយ​ដល និង​ជា​គ្រូបង្វឹក​ឆ្នើម​របស់​ក្លឹប Real Madrid លោក Zinedine Zidane បានសម្រេច​ចិត្ត​ហើយ​ថា​នឹងមិន​បន្តការងារ​ជាមួយនឹង​ក្លឹប​យក្ស​អេស្បាញ​នេះ​ទៀតឡើយ​នៅ​រដូវ​កាល​ក្រោយ។ ប្រភព the Goal ដដែល​បាន​អះអាង​ទៀតថា​លោក…

លក់​ចេញ ឬ​រក្សាទុក Greenwood នៅតែ​ជា​កីឡាករ​យុទ្ធសាស្ត្រ​របស់​ក្លឹប

បរទេស៖ បិសាច​ក្រហម Man UTD ត្រូវបាន​គេ​ដឹងថា​នឹងត្រូវ​សម្រេចចិត្ត​ក្នុងការ​ពន្យា​ពេល​នៃការពិចារណា​លក់​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង Greenwood ដោយ​យល់ឃើញថា​កីឡាករ​អង់គ្លេសរូបនេះ​នឹង​អាចមាន​ឧិ​កាស​រៀនសូត្រ​បាន​ច្រើនជាង​មួយ​នឹង Edinson Cavani ។