Biden គ្រោងចាក់វ៉ាក់សាំងឲ្យពលរដ្ឋពេញវ័យយ៉ាងហោចណាស់ ៧០ភាគរយមុនថ្ងៃបុណ្យឯករាជ្យជាតិ

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសអំពីផែនការថ្មីមួយទៀតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៧០ភាគរយទៅលើ​ក្រុម​មនុស្ស​ពេញវ័យ​ទាំងអស់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាជាថ្ងៃបុណ្យឯករាជ្យអាមេរិក។

ប្រធានាធិបតីអាមេរិក ដែលតែងតែបានបញ្ជាក់ថា កិច្ចការងារប្រឆាំងកូវីដគឺជាការងារអទិភាពរបស់លោកបច្ចុប្បន្ននោះ បានបញ្ជាក់ដែរថាថ្ងៃទី៤ ខែកក្កដា គឺជាគោលដៅកំណត់​របស់​លោក​ដើម្បីអនុញ្ញាត​ឲ្យក្រុមមនុស្សដែលមានចំនួនកំណត់មួយអាចជួបជុំគ្នាប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិត និងក៏ដូចជាជាថ្ងៃប្រកាសឲ្យត្រៀមខ្លួន​ក្នុងការវិលត្រឡប់ទៅ​រកជីវិតជា​ធម្មតា​វិញ​របស់ពលរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាមកដល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងរួចរាល់ចំពោះពលរដ្ឋរបស់ខ្លួនប្រមាណជា ១០៥លានាក់រួចមកហើយ ហើយប្រមាណជា ៥៦ភាគរយនៃពលរដ្ឋពេញវ័យ ឬប្រមាណជា ១៤៧លាននាក់ទៀតគឺបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយផងដេរ៕

Leave a Reply

Your email address will not be published.