អស្ចារ្យមែន! «The Rock» រកលុបានជាង ១លានដុល្លារអាមេរិក ត្រឹមតែបង្ហោះផ្វព្វផ្សាយពាណិជ្ជកម្មម្ដងប៉ុណ្ណោះនៅលើ Instagram

កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក Dwayne Johnson ហៅ «The Rock» ដែលមនុស្សភាគច្រើនបានស្គាល់រូបលោកតាមរយៈកីឡាកាស ឬភាពយន្ត Fast & Furious នោះ នៅពេលនេះគាត់បានក្លាយជាបុគ្គលជាប់លេខ១ ក្នុងនាមជាមនុស្សដែលទទួលបានចំណូលពី Instagram បានច្រើនបំផុតជាងនរណាៗទាំងអស់។

សម្រាប់ឆ្នាំ២០២១នេះផងដែរ កំពូលតារាសម្តែងអាមេរិក «The Rock» រកចំណូលបានរហូតដល់ទៅ ១,០១៥,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តងប៉ុណ្ណោះនៅលើបណ្ដាញសង្គម Instagram ហើយបច្ចុប្បន្ន Instagram របស់លោកមានអ្នក Follower ចំនួន ២៣១លាននាក់៕

Leave a Reply

Your email address will not be published.