ឥណ្ឌារកឃើញអ្នកឆ្លងថ្មី ៣៩២៤៨៨នាក់ និងអ្នកស្លាប់ ៣៦៨៩នាក់ដោយសារកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោង

ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យនេះប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩២,៤៨៨នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺ ៣,៦៨៩នាក់ផងដែរបានបាត់បង់ជីវិត។

ក្រោយការបូកសរុបទិន្នន័យដែលត្រូវបានប្រកាស ដោយក្រសួងសុខភិបាលឥណ្ឌាខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១៩.៥៦លានករណី ក្នុងនោះមានអ្នកស្លាប់ ២១៥,៥៤២នាក់ និងជាសះស្បើយឡើងវិញ ១៥.៩៨លាននាក់។

អ្នកជំនាញជាច្រើននៅឥណ្ឌា បានព្រមានម្តងហើយម្តងទៀតថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនលើសពីករណីឆ្លង ដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើង ដោយគ្រប់ជ្រុងជ្រោយនោះ៕

Leave a Reply

Your email address will not be published.