អូស្ត្រាលី​គ្រោង​ចំណាយ ៥៨០លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​វិស័យ​យោធា

អូស្ត្រាលី​ត្រូវ​រំពឹងថា នឹង​ចំណាយ​ថវិកា៥៨០លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​យោធា​ចំនួន០៤កន្លែង នៅ​ភាគ​ខាងជើង​ប្រទេស ហើយ​ពង្រីក​បន្ថែម​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ជាមួយ​សហរដ្ឋអាមេរិក។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី២៨ ខែមេសា ឆ្នាំ២០២។

ការរំពឹង​ខាងលើ​គឺ​យោងទៅតាម​សម្រង់​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​មួយ ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison នឹងធ្វើ​ឡើង ក្នុង​ថ្ងៃ​ពុធ​នេះ។ នាឱកាស​នោះ លោក Morrison ក៏​នឹង​ថ្លែង​យ៉ាង​ដូច្នេះ​ផងដែរ​ថា «តាមរយៈ​ការធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក យើង​នឹង​បន្ត​ជំរុញ​ផល ប្រយោជន៍​អូស្ត្រាលី តាមរយៈ​ការវិនិយោគ​ឲ្យ​កាន់តែច្រើន ទៅក្នុង​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី ហើយ​យើង​ផ្តោត​សំខាន់​លើ ការ​ឆ្ពោះទៅ​សម្រេចបាន សន្តិភាព ស្ថិរភាព និង​តំបន់​ឥណ្ឌូ-ប៉ា​ស៉ី​ហ្វិ​ក ដែល​សេរី​និង​បើកចំហ ជាមួយ​សណ្តាប់ធ្នាប់​ពិភពលោក​មួយ ដែល​គាំទ្រ​ប្រជាធិបតេយ្យ»។

អូស្ត្រាលីគ្រោងចំណាយ ៥៨០លានដុល្លារអាមេរិក ដើម្បីពង្រឹងវិស័យយោធា

គួរ​បញ្ជាក់ថា អូស្ត្រាលី​នឹង​ចាប់ផ្តើម​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​មូលដ្ឋាន​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស ក្នុងឆ្នាំនេះ ហើយនឹង​រួចរាល់​នៅក្នុង ឆ្នាំ២០២។ ជាទូទៅ អូស្ត្រាលី​និង​សហរដ្ឋអាមេរិក ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា០២លើក​ក្នុង​មួយឆ្នាំ ជាមួយ​ចំនួន​កងទ័ព​ចូលរួម​ពី​ភាគី​ទាំងសងខាង​ច្រើនជាង៣០,០០០នាក់៕

 

Leave a Reply

Your email address will not be published.