ថៃ​ចំណាយ ២៣០០លាន​ដុល្លារ​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ជាប់​ព្រំដែន​កម្ពុជា

ប្រទេស​ថៃ​គ្រោង​ចំណាយ​ប្រាក់ ២៣០០លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​សាងសង់​ដំណាក់កាល​ទី២ នៃ​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​របស់ខ្លួន ដែល​ជាប់​នឹង​ខេត្ត​ចំនួន៤ របស់​កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រាក់ ៣,២ពាន់​លាន​ដុល្លារ។

គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ចំណាយ​ទឹកប្រាក់ ៣,២ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ Asia News Network។

ការពង្រីក​ខ្សែ​រថភ្លើង ដែលមាន​ប្រវែង ១៩០គីឡូម៉ែត្រ ពី​រ៉ាក់យ៉ង-ចន្ថា​បូរី-ត្រាត នេះ នឹង​ដំណើរការ​នៅ​ជិត​នឹង​ព្រំដែន​ប្រទេស​កម្ពុជា។ ខេត្ត​ចន្ថា​បុរី​មាន​ព្រំប្រទល់​ជាប់​ខេត្តបាត់ដំបង និង​ប៉ៃលិន​របស់​ប្រទេស​កម្ពុជា រីឯ​ខេត្ត​ត្រាត​មាន​ព្រំប្រទល់​ប៉ៃលិន បាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង។

នាយដ្ឋាន​ផ្លូវដែក​រដ្ឋ​របស់​ថៃ (SRT)) បាន​ជួល​អ្នកពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព លើ​ផែនការ​សាងសង់​ដំណាក់កាល​ទី២ នៃ​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​ដែល​ភ្ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន ៣នៅ​ថៃ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ប្រធាន​គម្រោង​ពិសេស SRT លោក Sucheep Sooksawang។

លោក​បន្តថា “គម្រោង​ដំណាក់កាល​ទី២នេះ គ្របដណ្តប់​លើ​ការពង្រីក​ផ្លូវដែក ១៩០គីឡូម៉ែត្រ​រ៉ៃ​យ៉ង់-ចន្ថា​បូរី -ត្រាត” ។

ការសាងសង់​នេះ​ក៏​ធ្វើឡើង​តាម​ជម្រើស​ផងដែរ ដោយ​គំរោង​នេះ​មានការ​បែងចែក​ដូចជា​ជម្រើស​ទី១នៃ​ការ​ចេញថ្លៃ ក្រុមហ៊ុន​ឯកជន​នឹង​វិនិយោគ​លើ​ការសាងសង់ ប្រព័ន្ធ​រថភ្លើង រថភ្លើង ប្រតិ​ប​ត្ដិ​ការ និង​ថែទាំ រីឯ SRT នឹង​ដោះស្រាយ​បញ្ហាដីធ្លី។

ជម្រើស​ទី២ ក្រុមហ៊ុន​ឯកជន​មួយ នឹង​វិនិយោគ​លើ​ប្រព័ន្ធ​រថភ្លើង រថភ្លើង ប្រតិ​ប​ត្ដិ​ការ និង​ថែទាំ រីឯ SRT ដោះស្រាយ​ដីធ្លី និង​ទទួលខុសត្រូវ​លើ​ការសាងសង់។

ជំរើស​ទី៣ ក្រុមហ៊ុន​ឯកជន​នឹង​ទទួលខុស ត្រូវ​លើ​ប្រតិបត្តិការ​និង​ថែទាំ​ដោយ​អេស។ ធី។ ឌី​ថែរក្សា​នៅសល់៕

Leave a Reply

Your email address will not be published.