CR7 បំបែកកំណត់ត្រាថ្មីរកគ្រាប់បាល់ទី១០០លឿនបំផុតសម្រាប់ Juventus

ប្រកួតយប់មិញកំពូលកីឡាករ CR7 បានចាប់បានកំណត់ត្រាថ្មីមួយទៀតតាមរយៈការស៊ុតបញ្ចូលទីគ្រាប់ទី១០០របស់ខ្លួនជូន Juventus និងជាប់ឈ្មោះជាកីឡាករដែលអាចរក​គ្រាប់បាល់ទី ១០០បានលឿន​បំផុតរបស់ក្លឹប។ លទ្ធផល៣ទល់នឹង១ដែលក្នុងនោះ CR7 អាចរកបាន ១០០គ្រាប់ក្នុងការបង្ហាញខ្លួនតែ១៣១ប្រកួតប៉ុណ្ណោះនិងបានក្លាយទៅជាកីឡាករតែម្នាក់គត់ដែលអាចធ្វើបានចំនួននេះមិនដល់រយៈពេល ៣រដូវកាលនៅឡើយ។ គួរឲ្យដឹងដែរថាកីឡាករអន្តរជាតិប៉ទុយហ្គាល់ CR7 មកដល់ពេលនេះបានឈានទៅដល់ភាពជោគជ័យបន្ថែមមួយទៀតហើយសម្រាប់កីឡាដ្ឋាន Turin ក្នុងរដូវកាលទី…