Biden គ្រោងចាក់វ៉ាក់សាំងឲ្យពលរដ្ឋពេញវ័យយ៉ាងហោចណាស់ ៧០ភាគរយមុនថ្ងៃបុណ្យឯករាជ្យជាតិ

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសអំពីផែនការថ្មីមួយទៀតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៧០ភាគរយទៅលើ​ក្រុម​មនុស្ស​ពេញវ័យ​ទាំងអស់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាជាថ្ងៃបុណ្យឯករាជ្យអាមេរិក។ ប្រធានាធិបតីអាមេរិក ដែលតែងតែបានបញ្ជាក់ថា កិច្ចការងារប្រឆាំងកូវីដគឺជាការងារអទិភាពរបស់លោកបច្ចុប្បន្ននោះ បានបញ្ជាក់ដែរថាថ្ងៃទី៤ ខែកក្កដា គឺជាគោលដៅកំណត់​របស់​លោក​ដើម្បីអនុញ្ញាត​ឲ្យក្រុមមនុស្សដែលមានចំនួនកំណត់មួយអាចជួបជុំគ្នាប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិត និងក៏ដូចជាជាថ្ងៃប្រកាសឲ្យត្រៀមខ្លួន​ក្នុងការវិលត្រឡប់ទៅ​រកជីវិតជា​ធម្មតា​វិញ​របស់ពលរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងរួចរាល់ចំពោះពលរដ្ឋរបស់ខ្លួនប្រមាណជា…

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer អាច​រកចំណូលបាន​ពី​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់២៦ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Pfizer Inc បាន​ព្យាករ​ថា ខ្លួន​នឹង​ទទួលបាន​ចំណូល​ពី​ការលក់​វ៉ាក់សាំង​កូ​វីដ-១៩ ចំនួន ២៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១នេះ ដោយ​កើនឡើង​ជាង ៧០% បើ​ធៀប​នឹង​ការ​ព្យាករ​មុននេះ។