សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា​ ពុំមាន​ហេតុផល​ត្រូវ​បិទ​ទីក្រុង​ភ្នំពេញ​ ​និង​​ក្រុង​​តាខ្មៅ​ទៀត​ទេ​ក្រោយ​ថ្ងៃទី​៥ ​ឧសភា

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ ពោល​អាច​នឹង​បិទ​តំបន់តូចៗមួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ១៩តែប៉ុណ្ណោះ។