សាជាថ្មី Kane ប្រាប់ Spurs ថា​ចង់​ចាកចេញ​ឲ្យ​បាន​នៅ​រដូវក្តៅ​នេះ

បរទេស៖ វា​បាន​ក្លាយទៅជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្លឹប​ប្រជែង​របស់ Spurs ទាំងអស់​នៅពេលដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Harry Kane បានធ្វើការ​បញ្ជាក់ប្រាប់​ទៅកាន់​ក្លឹប​ច្បាស់​ហើយ​ថា​គាត់​ពិតជា​ចង់​ចាក​ចេញពី​ទីនេះ​មែន​នៅ​រដូវក្តៅ​នេះ​ដើម្បី​អាច​ចាប់យក​អនាគត​ដ៏​ភ្លឺស្វាង​មួយ​បាន។ កីឡាករ​អង់គ្លេស​វ័យ២៧ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មាន​អារម្មណ៍​មិនសូវ​រីករាយ​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​របស់​ក្លឹប​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់ធំៗទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ហើយ​ជាពិសេស​សូម្បីតែ​ឧិ​កាស​ទៅលេង​នៅ Champions League រដូវ​កាល​ក្រោយ​នោះ​ក៏​បាត់បង់​រួចទៅហើយ​ដែរ។ ក្នុងនោះ​ផងដែរ Spurs ក៏បាន​ដឹង​ជា​យូរ​មកហើយ​ដែរ​អំពី​បញ្ហា​នេះ​ប៉ុន្តែ​មិន​ចង់​បាត់បង់ Kane…

គ្រូ Roma បច្ចុប្បន្ន​និយាយថា Mourinho ថា​នឹង​អាចធ្វើ​បានល្អ​ទីនេះ

រំលឹក​ដែរ​ថា​កាលពី​ថ្ងៃ​អង្គារ Roma បានប្រកាសថា​លោក Fonseca នឹងត្រូវ​ចាកចេញ​ពី​ក្លឹប​នៅ​ចុងរដូវ​កាល​នេះ​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក្លឹប​ក៏បាន​ប្រកាស​តែងតែ​លោក Jose Mouinho ភ្លាម​ផងដែរ​ចំពោះ​តំណែង​នេះ។

Vinicius ត្រៀមត្រឡប់ទៅ Benfica វិញក្រោយផុតកុងត្រាខ្ចីជើង

The Goal នៅថ្ងៃពុធនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Vinicius ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Spurs ត្រូវបានគេជឿជាក់ថា នឹងត្រៀមធ្វើដំណើរត្រឡប់ទៅក្លឹបដើមរបស់ខ្លួនវិញ Benfica នៅពេលខាងមុខនេះ។ ក្នុងពេលដែលខ្សែប្រយុទ្ធជួរមុខ Harry Kane ក៏នឹងត្រូវចាកចេញពី Spurs…