Man City ចាប់ផ្តើម​ពិចារណា​លក់​កីឡាករ​ខ្លះ​នៅ​រដូវក្តៅ​នេះ

មកដល់​សប្តាហ៍​នេះ​គ្រូបង្វឹក​អេស្បាញ​លោក Pep Guardiola បាន​សារភាពថា​រឿង​ដ៏​លំបាក​មួយ​របស់លោក​ប​ច្ចុ​ប្បន្ន​នេះ​គឺ​រក្សាទុក​កីឡាករ​ទាំងឡាយណា​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​ក្លឹប​ឲ្យ​បន្ត​រស់នៅ​រយៈពេល​វែង​ជាមួយគ្នា។ ខណៈពេលដែល​ក្លឹប​ទើបតែ​បាន​លើក​ពានរង្វាន់​កំពូល​អង់គ្លេស​ជា​លើក​ទី៣របស់ខ្លួន​និង​ត្រៀម​ប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ក្តី​ក្រោម​ការដឹកនាំ​របស់លោក Pep ក៏ពិតមែន​តែ​បុរស​ជា​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា​ក៏​នៅតែមាន​កីឡាករ​ដែល​មិនសូវ​រីករាយ​ក្នុងការ​រស់នៅក្នុង​ទឹកដី Etihad ផងដែរ។ ទោះបីជា​យ៉ាងណាក្តី​លោក​បញ្ជាក់​នៅក្នុង​ស្ថានភាព​បែបនេះ​ក្លឹប​គ្មាន​ជម្រើស​នោះទេ​ក្រៅតែពី​ការធ្វើការ​ផ្លាស់ប្តូ​រហើយ​យើង​នឹងធ្វើ​ការត្រួត​ពិនិត្យមើល​នៅ​ចុងរដូវ​កាល​នេះ​ដោយ​ការចាប់ផ្តើម​ពិភាក្សា​តទល់​គ្នា​និង​ធ្វើ​ឲ្យ​ច្បាស់លាស់​ថា​អ្វីដែល​ជាការ​ចង់បានរ​បស់​ពួកគេ៕

Mahrez មាន​ផែនការ​ដើម្បី​បញ្ចប់​អាជីព​ជាមួយនឹង Man City

បរទេស៖ មកដល់ពេលនេះ Mahrez ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់ Man City នៅក្នុង​ភាពជោគជ័យ​របស់ខ្លួន​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ នេះ​ទោះបីជា​មិនសូវ​ជា​បានបង្ហាញ​វត្តមាន​ញឹកញាប់​នៅ​ជម្រើស១១នាក់​ដំបូង​ក្តី។ ទោះបីជា​យ៉ាងណាក្តី​កីឡាករ​ខ្សែប្រយុទ្ធ​អាល់​ហ្សេ​រី​ឆ្នើម​របស់​ក្លឹប​មេឃ​ខៀវ Man City នៅពេល​ចុង​ក្រោយនេះ​បាន​និយាយថា​គាត់​បានដាក់​គោលដៅ​អនាគត​រួចទៅហើយ​សម្រាប់​អាជីព​របស់ខ្លួន​ជាមួយនឹង Etihad បន្ទាប់ពី​បាន​ជួយ​លើក​ពាន Premier League…

Chelsea តាម​ពីក្រោយ​យកឈ្នះ Man City ឡើងទៅ​ឈរ​លេខ​រៀង​ទី៣

ការប្រកួត​យប់មិញ​នេះ​ក្រុម​ភ្ញៀវ Chelsea រកបាន២គ្រាប់​តាម​ពីក្រោយ​យកឈ្នះ Man City ដែល​មានន័យថា Chelsea អាច​ឡើងទៅ​ក្រុម​លេខ​រៀង​ទី៣បណ្តោះអាសន្ន​ខណៈដែល Man City ខកខាន៣ពិន្ទុ​ក្នុង​ការលើក​ពាន​អង់គ្លេស​ជា​ស្វ័យប្រវត្តិ​និង​រងចាំ​ទៅដល់​ការប្រកួត​ក្រោយ​វិញ៕ តង់​ទី១ម្ចាស់ផ្ទះ Man City ធ្វើ​បានល្អ​ណាស់​រហូត​ទៅដល់​បាន​គ្រាប់​បាល់​ទី១បានសម្រេច​នៅ​នាទី​ទី ៤៤ដោយ​ខ្សែប្រយុទ្ធ…

PSG ធ្លាក់ពី Champion League ជាផ្លូវការហើយ

ទើបនឹងលើកពាន Carabao Cup ខណៈដែលពានរង្វាន់កំពូលអង់គ្លេស Premier League ក៏កាន់តែខិតជិតទៅនឹងការប្រកាសជាផ្លូវការហើយផងដែរ

ទោះបីជារបួសក្តីតែ Mbappe នឹងអាចប្រកួតប៉ះ Man City ជើងទី២

កីឡាករខ្សែប្រយុទ្ធបស់បារាំង Mbappe ត្រូវបានសារព័ត៌មានបរទេសនៅថ្ងៃអង្គារនេះចេញផ្សាយថានឹងនៅតែស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកលោក Pochettino ដដែលដើម្បីការប្រកួតជើងទី២របស់ខ្លួនជាមួយនឹង Man City។ វាគឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ខណៈកាលពីប្រកួតជើងទី១ Man City បានយកឈ្នះ PSG ក្នុងលទ្ធផល២ទល់នឹង១ម្តងហើយ…