លោក Hodgson នឹង​ចាក​ចេញពី Crystal Palace ស្របពេល​មាន​ព័ត៌មាន​ជាមួយនឹង​លោក Frank Lampard

ក្លឹប​ឥន្ទ្រី​យ Crystal Palace កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​លោក Roy Hodgson បានសម្រេច​ចិត្ត​រួចទៅហើយ​ក្នុងការ​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅពេលដែល​រដូវ​កាល​នេះ​ត្រូវបាន​បញ្ចប់។

ទោះបីជា​យ៉ាងណាក្តី​ក្នុងពេល​ជាមួយគ្នានេះ​ក៏​ស្រាប់តែ​លេច​ឬ​ព័ត៌មាន​នៃ​ការចរចា​គ្នា​រវាង​ក្លឹប​មួយ​នេះ​ជាមួយនឹង​អតីត​គ្រូបង្វឹក​តោ​ខៀវ Chelsea លោក Frank Lampard ភ្លាម​ផងដែរ​អំពី​លទ្ធភាព​ក្នុងការ​ផ្ទេរ​មក​ចូលរួម​ជាមួយនឹង​កីឡាដ្ឋាន Selhurst Park។

គួរ​បញ្ជាក់ដែរថា​លោក Hodgson គឺជា​អតីត​គ្រូបង្វឹក​របស់​ហង្ស​ក្រហម Liverpool និង​ជម្រើសជាតិ​អង់គ្លេស​បានធ្វើ​ការដឹក​នាំ​ក្លឹប Crystal Palace មួយ​នេះ​តាំងតែ​ពី​ឆ្នាំ២០១៧មកម្ល៉េះ​ហើយ​ចាប់​តាំងតែ​ពី​ពេលនោះ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​អាច​បន្ត​លេង​នៅ​លី​គ​កំពូល​នេះ​បាន៤រដូវ​កាល​ជាប់​គ្នា​មកហើយ៕