អវត្តមាន៦ឆ្នាំ ទីបំផុត Benzema ត្រូវបាន​ម្រើ​ស​ជាតិ​បារាំង​កោះហៅ​វិញ​ហើយ

ជា​ផ្លូវការ​ហើយ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​ក្លឹប​យក្ស​អេស្បាញ Real Madrid ត្រូវបាន​គេ​ដឹងថា​អាច​វិលត្រឡប់​ចូល​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​វិញ​ហើយ​បន្ទាប់ពី​ការខកខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក។

សេចក្តីប្រកាស​ដែល​បាន​បញ្ជាក់ថា​កីឡាករ Karim Benzema ត្រូវបាន​គេ​ដាក់បញ្ចូល​ឈ្មោះ​ជា​កីឡា​ករទាំង២៦នាក់​របស់​បារាំង​ឡើងវិញ​នៅ​រដូវក្តៅ​នេះ​សម្រាប់​ត្រៀម​ពានរង្វាន់​អ៊ឺ​រ៉ូ​ឆ្នាំ២០២០ដែល​មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ​នោះ​ដោយសារ​បញ្ហា​កូ​វីដ។

រំលឹក​ដែរ​ថា​អស់​រយៈពេល៦ឆ្នាំ​ហើយ​ដែល Benzema ខកខាន​មិនបាន​ចូល​លេង​ឲ្យ​ជម្រើសជាតិ​ទើបតែ​ពេលនេះ​ទើប​គ្រូបង្វឹក​លោក Didier Deschamps គឺជា​អ្នក​ដែល​បាន​សម្រេចចិត្ត​ក្នុងការ​កោះហៅ​គាត់​ឲ្យ​ត្រឡប់មកវិញ។

គិត​ចាប់​តាំងតែ​ពី​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​កាលពី​ឆ្នាំ២០០៧ឲ្យ​ជម្រើសជាតិ​មក Benzemaបានក្លាយ​ទៅជា​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម​ប៉ុន្តែ៦ឆ្នាំមុន​គាត់​បាន​ជាប់​ឈ្មោះ​ជាមួយនឹង​រឿងអាស្រូវ​ផ្លូវភេទ​មួយ​ដែល​សមាគមន៍​បាល់ទាត់​បារាំង​មិនអាច​លើកលែង​បាន៕