Hazard នៅតែមាន​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក

មិនសូវ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Real Madrid ដោយសារតែ​របួស​ជាប់​គ្នា​រហូតមក​ក្តី​ប៉ុន្តែ​កីឡាករ Eden Hazard ដ៏​មាន​បទពិសោធ​រូបនេះ​ត្រូវបាន​គេ​ដឹងថា​នៅតែ​ជាប់ឈ្មោះ​នៅក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ដឹកនាំ​ដោយ​លោក Roberto Martinex ដដែល​សម្រាប់​ការប្រកួត​នា​រដូវក្តៅ​ខាងមុខនេះ។

បច្ចុប្បន្ន​ទំរង់​លេង​របស់ Hazard បាន​ស្ថិតនៅក្នុង​ភាព​តានតឹង​មែនទែន​ចាប់​តាំងតែ​ពី​បាន​ផ្ទេរ​មកពី​ក្លឹប Chelsea កាលពី​ឆ្នាំ២០១៩ក្នុងតម្លៃ​ខ្លួន​រហូត​ទៅដល់​ជាង១០០លាន​អ៊ឺ​រ៉ូ​ហើយក៏​ចេះតែ​ទទួលបាន​របួស​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​រហូតមក។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​វ័យ៣០ឆ្នាំ​ទៅហើយ Hazard ទើបតែ​អាច​បង្ហាញខ្លួន​វិញ​បាន​ក្នុងការ​ប្រកួត​កំដៅ​សាច់ដុំ​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ​ប៉ុន្តែ​រូបគាត់​ត្រូវបាន​លោក Roberto Martinez ដាក់បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​រួចទៅហើយ៕