Man City ចាប់ផ្តើម​ពិចារណា​លក់​កីឡាករ​ខ្លះ​នៅ​រដូវក្តៅ​នេះ

មកដល់​សប្តាហ៍​នេះ​គ្រូបង្វឹក​អេស្បាញ​លោក Pep Guardiola បាន​សារភាពថា​រឿង​ដ៏​លំបាក​មួយ​របស់លោក​ប​ច្ចុ​ប្បន្ន​នេះ​គឺ​រក្សាទុក​កីឡាករ​ទាំងឡាយណា​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​ក្លឹប​ឲ្យ​បន្ត​រស់នៅ​រយៈពេល​វែង​ជាមួយគ្នា។

ខណៈពេលដែល​ក្លឹប​ទើបតែ​បាន​លើក​ពានរង្វាន់​កំពូល​អង់គ្លេស​ជា​លើក​ទី៣របស់ខ្លួន​និង​ត្រៀម​ប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ក្តី​ក្រោម​ការដឹកនាំ​របស់លោក Pep ក៏ពិតមែន​តែ​បុរស​ជា​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា​ក៏​នៅតែមាន​កីឡាករ​ដែល​មិនសូវ​រីករាយ​ក្នុងការ​រស់នៅក្នុង​ទឹកដី Etihad ផងដែរ។

ទោះបីជា​យ៉ាងណាក្តី​លោក​បញ្ជាក់​នៅក្នុង​ស្ថានភាព​បែបនេះ​ក្លឹប​គ្មាន​ជម្រើស​នោះទេ​ក្រៅតែពី​ការធ្វើការ​ផ្លាស់ប្តូ​រហើយ​យើង​នឹងធ្វើ​ការត្រួត​ពិនិត្យមើល​នៅ​ចុងរដូវ​កាល​នេះ​ដោយ​ការចាប់ផ្តើម​ពិភាក្សា​តទល់​គ្នា​និង​ធ្វើ​ឲ្យ​ច្បាស់លាស់​ថា​អ្វីដែល​ជាការ​ចង់បានរ​បស់​ពួកគេ៕