អ្នកចាំទី Alisson Becker ឡើងមក​តែ​ត​នាទីចុងក្រោយ​ជួយ​ឲ្យ Liverpool បន្ត​ក្តីសង្ឃឹម​ទៅលេង​នៅ Champions League

ប្រកួត​យប់មិញ​នេះ​ម្ចាស់ផ្ទះ​ចាប់ព្រៃ West Brom យប់មិញ​នេះ​បាន​បើកទ្វា​ផ្ទះ The Hawthorns ទទួល​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម Liverpool យ៉ាង​ពេញដៃ​ដោយ​មិន​អាចធ្វើ​ឲ្យ Liverpool វាយ​សម្រុក​មកលើ​ខ្លួន​បានងាយៗឡើយ។

លើសពីនេះ​ម្ចាស់ផ្ទះ​ថែមទាំង​អាច​រក​គ្រាប់​បាល់​បាន​មុន​តាំងតែ​ពី​នាទី​ទី១៥ដោយ​កីឡាករ Kanu ផង​ប៉ុន្តែ​មិនទាន់​ចប់​តង់​ទី១ផង​នៅ​នាទី​ទី៣៣កីឡាករ​ខ្សែប្រយុទ្ធ Mo Salah អាច​បន្ថែម​បាន១គ្រាប់​មកវិញ

ជួយ​ឲ្យ Liverpool តាម​ស្មើហើយ​លទ្ធផល១ស្មើ​នេះ​អូសបន្លាយ​រហូតដល់​នាទី​ទី​ចុងក្រោយ​ទៅ​ហើ​ោ​យ៩០បូក៥ទើប​អ្នកចាំទី​របស់ Liverpool កីឡាករ  Alisson បានសម្រេច​ចិត្ត

ឡើងមក​តែ​តបាល់​កែង​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ស្ទើរតែ​មិន​ជឿ។

 

មានន័យថា៣ពិន្ទុ​ទាំង​ប្រផិត​ប្រ​ផោ​យ​នេះ​បានធ្វើ​ឲ្យ Liverpool មាន៦៣ពិន្ទុ​នៅមាន​ឧិ​កាស​សម្រាប់​តំណែង​លេខ​រៀង​ទី៤ក្នុង​តារាង​កំពូល​បន្ត​ក្តីសង្ឃឹម​ទៅលេង​នៅ Champions League រដូវ​កាល​ក្រោយ

ខណៈដែល​ក្រុម​លេខ​រៀង​ទី៤តោ​ខៀវ Chelsea មានតែ៦៤ពិន្ទុ​នៅឡើយ៕