Mahrez មាន​ផែនការ​ដើម្បី​បញ្ចប់​អាជីព​ជាមួយនឹង Man City

បរទេស៖ មកដល់ពេលនេះ Mahrez ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់ Man City នៅក្នុង​ភាពជោគជ័យ​របស់ខ្លួន​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ នេះ​ទោះបីជា​មិនសូវ​ជា​បានបង្ហាញ​វត្តមាន​ញឹកញាប់​នៅ​ជម្រើស១១នាក់​ដំបូង​ក្តី។

ទោះបីជា​យ៉ាងណាក្តី​កីឡាករ​ខ្សែប្រយុទ្ធ​អាល់​ហ្សេ​រី​ឆ្នើម​របស់​ក្លឹប​មេឃ​ខៀវ Man City នៅពេល​ចុង​ក្រោយនេះ​បាន​និយាយថា​គាត់​បានដាក់​គោលដៅ​អនាគត​រួចទៅហើយ​សម្រាប់​អាជីព​របស់ខ្លួន​ជាមួយនឹង Etihad បន្ទាប់ពី​បាន​ជួយ​លើក​ពាន Premier League ជា​លើក​ទី៣ហើយ​មកនេះ។

ក្នុងនោះ​កីឡាករ Riyad Mahrez បានបញ្ជាក់​បែបនេះ​ថា​ប្រសិនបើ​អាច​ត្រូវបាន​ផ្តល់​ឧិ​កាស​នោះ​គាត់​នឹង​សម្រេចចិត្ត​រៀបចំ​ផែនការ​និង​បញ្ចប់​អាជីព​នៅទីនេះ​តែម្តង។

គួរ​រំលឹក​ដែរ​ថា Mahrez បាន​សារ​កេ​រ្ត៍​ឈ្មោះ​យ៉ាង​ល្បីល្បាញ​នៅ Leicester បន្ទាប់ពី​បាន​ផ្ទេរ​មកពី​ក្លឹប​បារាំង Le Havre កាលពី​ឆ្នាំ២០១៤និង​បាន​ជួយ​ឲ្យ​ក្លឹប​អង់គ្លេស​មួយ​នេះ​លើក​ពាន​អង់គ្លេស Premier League ជា​ប្រវត្តិសាស្ត្រ៕