លក់​ចេញ ឬ​រក្សាទុក Greenwood នៅតែ​ជា​កីឡាករ​យុទ្ធសាស្ត្រ​របស់​ក្លឹប

បរទេស៖ បិសាច​ក្រហម Man UTD ត្រូវបាន​គេ​ដឹងថា​នឹងត្រូវ​សម្រេចចិត្ត​ក្នុងការ​ពន្យា​ពេល​នៃការពិចារណា​លក់​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង Greenwood ដោយ​យល់ឃើញថា​កីឡាករ​អង់គ្លេសរូបនេះ​នឹង​អាចមាន​ឧិ​កាស​រៀនសូត្រ​បាន​ច្រើនជាង​មួយ​នឹង Edinson Cavani ។

Cavani ដែល​ទើប​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​កុងត្រា​ថ្មី​ជាមួយនឹង​ក្លឹប​កាលពី​ចុង​សប្តាហ៍​កន្លងមក​នោះ​នឹង​ក្លាយទៅជាមូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ក្នុង​ការប្តូរ​ចិត្ត​ឡើងវិញ​ចំពោះ​ផែនការ​ចង់​នាំយក Harry Kane ឬ Erling Haaland ។

ក្លឹប​ជឿជាក់ថា Cavani នឹង​អាចជួយ​បង្ហាត់បង្រៀន​ដល់ Greenwood អំពី​របៀប​នៃ​ការ​ពាក់អាវ​លេខ៩របស់​ក្លឹប​នាពេលអនាគត​ហើយ​នោះ​មានន័យថា​ក្លឹប​នឹង​អាច​សន្សំ​លុយ​សម្រាប់ធ្វើ​ការផ្លាស់ប្តូរ​នេះ​បាន​យ៉ាងច្រើន​បំផុត៕