PSG ចង់បាន Lewandowski ប្រសិនបើ​មិនអាច​រក្សា Mbappe

កាសែត​របស់​អេស្បាញ L’Equipe នៅថ្ងៃនេះ​បានសរសេរថា​ក្លឹប​អ្នកមាន​បារាំង PSG កំពុងធ្វើការ​ពិចារណា​ទៅលើ​បេក្ខភាព​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មាន​ជំនាញ​ម្នាក់​របស់​ក្លឹប Bayern Munich គឺ​កីឡាករ Lewandowski ។

ទោះបីជា​យ៉ាងណាក្តី​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​កីឡាករ Robert Lewandowski នៅពេលនេះ​បាន​កំពុង​ក្លាយទៅជា​ចំណាប់អារម្មណ៍​អទិភាព​របស់​ក្លឹប PSG ប្រសិនបើ​កីឡាករ​រូបនេះ​នឹង​សម្រេចចិត្ត​ក្នុងការ​ចាក​ចេញពី​អាល្លឺម៉ង់​ដោយ​ប្រការ​ណាមួយ​នោះ។

មកដល់ពេលនេះ Bayern Munich បានបញ្ជាក់​ថា​ហើយ​គឺ​មិនដែល​សូម្បីតែ​គិតថា​នឹង​លក់ Lewandowski ឡើយ​ប៉ុន្តែ L’Equipe អះអាងថា​ប្រសិនបើ PSG បាត់បង់ Kylian Mbappe មែន​នោះ​ប្រាកដ​ណាស់​ក្លឹប​មិន​ខ្វះ​លុយ​ក្នុង​ការចរចា​ជាមួយនឹង​កីឡាករ​ប៉ូឡូញ​រូបនេះ​ឡើយ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន Mbappe នៅតែ​មិនទាន់​បង្ហាញ​ភាពច្បាស់លាស់​រវាង​គ្នា​ជាមួយនឹង​ក្លឹប​នៅឡើយ​ដោយសារតែ​កុងត្រា​ថ្មី​នៅតែ​មិនទាន់​លេច​រូបរាង​នៅឡើយ៕