ភ្នាក់ងារ CR7 ចេញមកឆ្លើយតបនឹងព័ត៌មានផ្ទេរទៅលេងនៅប៉ទុយហ្គាល់

ប៉ុន្មានថ្ងៃចុងក្រោយនេះ CR7 អតីតកីឡាករឆ្នើមអតីតរបស់ក្លឹបបិសាចក្រហម Man UTD និងអធិរាជស Real Madrid ត្រូវបានព័ត៌មានចុះផ្សាយព្រោងព្រាតថា រូបគាត់នឹង​អាច​ផ្ទេរត្រឡប់​ចាកចេញទៅលេងជាមួយនឹងក្លឹបកាលពីមុនរបស់គាត់នៅឯស្រុកកំណើតវិញ។

ជាការឆ្លើយតបភ្លាមៗដោយភ្នាក់ងាររបស់កីឡាករគឺលោក Jorge Mendes បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo រូបនេះ មកដល់ពេលនេះគឺមិនទាន់​មានផែនការ​ក្នុងការវិលត្រឡប់​ទៅលេងជាមួយនឹងក្លឹបស្រុកកំណើត Sporting CP វិញនៅឡើយទេនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះ និងអនាគតរបស់គាត់ជាមួយនឹងក្លឹប Juventus ហាក់ដូចជាឈានមកដល់ភាពមិនច្បាស់លាស់ឡើយ សម្រាប់ពេលវេលាដោះដូរកីឡាករនៅ​រដូវក្តៅ​ខាងមុខនេះ ខណៈដែលកុងត្រារបស់គាត់​បានឈានមកដល់រយៈពេល ១២ខែចុងក្រោយទៅហើយ។

លើសពីព័ត៌មានចចាមអារ៉ាមហើយនោះម្តាយរបស់កីឡាករផ្ទាល់គឺលោកស្រី Dolores Aveiro ក៏បានកំពុងដុតកំដៅបន្ថែមទៀតតាមរយៈការលើកឡើងថា លោកស្រីនឹងជួយជុំរុញឲ្យកូនប្រុស​ក្នុងការវិលត្រឡប់ទៅក្លឹប Sporting CP វិញឲ្យបាននៅរដូវក្តៅនេះ៕