David Luiz គ្មាន​កុងត្រា​ថ្មី​សម្រាប់​បន្ត​នៅ Arsenal ដល់​រដូវ​កាល​ក្រោយ​ឡើយ

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ភ្នាក់ងារ​តំណាង​របស់​កីឡាករ Luiz រួចមកហើយ​ប៉ុន្តែ​ជា​លទ្ធផល​គឺ​នឹង​មិនមាន​កុងត្រា​ថ្មី​ដែល​ត្រូវ​អាច​បាន​បន្ត​ឡើយ។

ដូចនេះ​មានន័យថា David Luiz កីឡាករ​ខ្សែការពារ​ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​ជឿជាក់ថា​នឹងត្រូវ​ចាក​ចេញពី​ក្លឹប​ហើយដោយ​មិនមាន​តម្លៃ​ខ្លួន​ឡើយ​នៅ​ចុងរដូវ​កាល​នេះ​ជា​ពេលដែល​កុងត្រា​របស់គាត់​ត្រូវបាន​បញ្ចប់។

គួរ​ឲ្យ​ដឹង​ដែរ​ថា​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចំណាយពេល២រដូវ​កាល​មកហើយ​ជាមួយនឹង Emirates បន្ទាប់ពី​បានសម្រេច​ចិត្ត​ចាកចេញ​ពី​តោ​ខៀវ Chelsea កាលពី​ឆ្នាំ២០១៩ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា៨លាន​ផោន។

កន្លងមក​កីឡាករ​ប្រេ​ស៊ី​លវ័យ៣៤ឆ្នាំ​រូបនេះ​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា​គាត់​នឹង​វិល​ទៅរក​ក្លឹប​ចាស់​របស់ខ្លួន​វិញ​នៅ​ប៉​ទុយ​ហ្គា​ល់​គឺ​ក្លឹប Benfica នៅពេលណា​ដែល​គាត់​ត្រៀម​នឹង​ចូល​និវត្ត៕