Liverpool យកឈ្នះ Man UTD ក្នុងទឹកដី Old Trafford ជាលើកដំបូងតាំងតែពីឆ្នាំ ២០១៤

យប់មិញនេះខ្សែប្រយុទ្ ធFirmino ធ្វើបានល្អបំផុតគឺរកបានដល់ទៅ២គ្រាប់ជួយឲ្យក្រុមហង្សក្រហម Liverpool អាចយកឈ្នះក្រុមខ្លាំង Man UTD ក្នុងទឹកដី
Old Trafford ក្នុងលទ្ធផល ៤ទល់នឹងនិងក៏ជាកំណត់ត្រាដែលក្រុមមិនធ្លាប់ធ្វើបានឡើយគិតចាប់តាំងតែពីឆ្នាំ២០១៤ ។

ម្ចាស់ផ្ទះ Man UTD អាចគ្របដណ្តប់លើក្រុមភ្ញៀវដល់ទៅ ៥៣,៣ភាគរយនិងស៊ុតបាន១៨ដងប៉ុន្តែចំគោលដៅតែ ៣ដង ប៉ុណ្ណោះខណៈដែលក្រុមភ្ញៀវ
Liverpool ស៊ុតបាន១៧ដងដែរហើយចំគោលដៅដល់ទៅ៨ដងហើយជាលទ្ធផលគ្រាប់បាល់ទី១កើតឡើងដំបូង Fernandes នៅនាទីទី១០ប៉ុន្តែតាមពីក្រោយបាន
វិញដោយ Jota នៅនាទីទី៣៤មុននឹងចប់ការប្រកួតតង់ទី១កីឡាករ Firmino រកបាន១គ្រាប់ផងដែរ។

ចូលដល់តង់ទី២នៅនាទីទី៤៧ហង្សក្រហម Liverpool បន្ថែមបាន១គ្រាប់ទៀតដោយ Firmino ដដែលប៉ុន្តែម្ចាស់ផ្ទះថែមបានវិញ
នៅនាទីទី៦៨ ដោយខ្សែប្រយុទ្ធ Rashford ។មុនការប្រកួតទៅហើយនៅនាទីទី៩០កីឡាករ Mo Salah អាចបន្ថែម១គ្រាប់ចុងក្រោយបញ្ចប់ការ
ប្រកួត។

ចប់ការប្រកួត Liverpool ឡើងទៅក្បែរតោខៀវ Chelsea ដែលកំពុងស្ថិតនៅលេខរៀងទី៤មាន៦៤ពិន្ទុនិងនៅសល់ការប្រកួតមួយចំនួនទៀតដើម្បីឆក់យកឧិកាស
ក្នុងការបង្ហាញខ្លួនលេងនៅ Champions League រដូវកាលក្រោយ៕