Arsenal និង Man UTD នឹងប្រជែងគ្នាសម្រាប់ខ្សែប្រយុទ្ធតម្លៃ ២៥លានផោនម្នាក់

ក្រោយពេលដែលបានប្រកួតប៉ះគ្នាកាលពីនៅក្នុងពានរង្វាន់ Europa League កន្លងមក the Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាកខ្សែប្រយុទ្ធកំពុងលេងធ្លោម្នាក់បានធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal មានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងអាចសម្រេចចិត្តក្នុងចំណាយលុយនាំយកគាត់មករួមក្លឹបផងដែរនៅរដូវក្តៅនេះ។

កីឡាករអន្តរជាតិសញ្ជាតិសេនេហ្គាល់ Abdallah Sima វ័យទើបតែ១៩ឆ្នាំដែលបច្ចុប្បន្នកំពុងមានឈ្មោះលេងឲ្យក្លឹប Sparta Prague នោះក៏កំពុងមានឈ្មោះជាកីឡាករគោលដៅរបស់ក្លឹប​ជាច្រើនទៀតនៅអង់គ្លេសផងដែរដូចជា Man UTD ជាដើម។

នេះមានន័យថា Arsenal នឹងត្រូវជួបគូប្រជែងដែលជាក្លឹបបិសាចក្រហម Man UTD ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីតម្លៃខ្លួនរបស់កីឡាកររូបនេះនឹងមិនស្ថិតនៅក្រោម ២៥លានផោន​នោះឡើយ ដោយរដូវកាលចុងក្រោយនេះទំរង់លេងរបស់គាត់ពិតជាខ្លាំងមែនទែនដោយអាចរកបាន ១៥គ្រាប់ សម្រាប់ក្លឹបគ្រប់ការប្រកួតដែលក្នុងនោះមាន ៤គ្រាប់នៅក្នុងក្របខណ្ឌ Europa League ផងដែរ៕