CR7 បំបែកកំណត់ត្រាថ្មីរកគ្រាប់បាល់ទី១០០លឿនបំផុតសម្រាប់ Juventus

ប្រកួតយប់មិញកំពូលកីឡាករ CR7 បានចាប់បានកំណត់ត្រាថ្មីមួយទៀតតាមរយៈការស៊ុតបញ្ចូលទីគ្រាប់ទី១០០របស់ខ្លួនជូន Juventus និងជាប់ឈ្មោះជាកីឡាករដែលអាចរក​គ្រាប់បាល់ទី ១០០បានលឿន​បំផុតរបស់ក្លឹប។

លទ្ធផល៣ទល់នឹង១ដែលក្នុងនោះ CR7 អាចរកបាន ១០០គ្រាប់ក្នុងការបង្ហាញខ្លួនតែ១៣១ប្រកួតប៉ុណ្ណោះនិងបានក្លាយទៅជាកីឡាករតែម្នាក់គត់ដែលអាចធ្វើបានចំនួននេះមិនដល់រយៈពេល ៣រដូវកាលនៅឡើយ។

គួរឲ្យដឹងដែរថាកីឡាករអន្តរជាតិប៉ទុយហ្គាល់ CR7 មកដល់ពេលនេះបានឈានទៅដល់ភាពជោគជ័យបន្ថែមមួយទៀតហើយសម្រាប់កីឡាដ្ឋាន Turin ក្នុងរដូវកាលទី
៣នេះទោះបីជារដូវកាលនេះក្លឹបហាក់ដូចជាមិនទាន់ច្បាស់នៅឡើយអំពីសិទ្ធក្នុងការចូលរួមប្រកួត Champions League រដូវកាលក្រោយ។

ម្យ៉ាងវិញលើសពីនេះផងដែរ CR7 ក៏បានជាប់ឈ្មោះជាកីឡាករម្នាក់គត់និងដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលអាចរកគ្រាប់បាល់បានច្រើនជាង១០០គ្រាប់ជូនក្លឹបចំនួន៣
នៅលីគកំពូលផ្សេងគ្នាផងដែរ៕