Xavi សម្រេចចិត្តបន្តកុងត្រានៅកាតា ២ឆ្នាំទៀត បញ្ចប់ព័ត៌មានចចាមអារ៉ាមត្រឡប់ Barcelona វិញ

ទីបំផុតអតីតកីឡាករឆ្នើមរបស់ក្លឹប Barcelona លោក Xavi វ័យ ៤១ឆ្នាំ ដែលកំពុងមានភាពជោគជ័យយ៉ាងខ្លាំងក្នុងនាមជាគ្រូបង្វឹកអាជីពរបស់ក្លឹបនៅប្រទេសកាតានោះ នៅពេលនេះ​បានបញ្ចប់ព័ត៌មានចចាមអារ៉ាមជាផ្លូវការហើយថា មិនអាចផ្ទេរមកក្លឹបចាស់វិញបាននៅឡើយ។

the Goal ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Xavi បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Al-Sadd រយៈពេល ២ឆ្នាំបន្ថែមទៀត បើទោះបីជាមានការណែនាំ​ឲ្យលោក​ត្រឡប់ទៅធ្វើការដឹកនាំជាមួយនឹង Barcelona ដែលកន្លងមកធ្លាប់ជាកីឡាករនៅទីនោះអស់រយៈពេល ១៧ឆ្នាំមកហើយក្តី។

នេះមានន័យថា Xavi នឹងបន្តរស់នៅក្នុងប្រទេសកាតារហូតដល់ឆ្នាំ២០២៣ ហើយលោកបាននិយាយថា៖ ខ្ញុំទទួលបានអ្វីគ្រប់យ៉ាងខ្លាំងនៅទីនេះខ្ញុំអាចបង្ហាញសមត្ថភាពបានល្អនៅទីនេះ ដូចនេះពិតជាមានមោទនភាពមែនទែនក្នុងការបន្តកិច្ចការងារនៅទីនេះសម្រាប់រយៈពេល ២រដូវកាលទៀត៕