Barcelona ធ្វើបានត្រឹមស្មើជាមួយនឹង Levante បាត់ឧិកាសសាជាថ្មីលើកពាន La Liga

បញ្ចប់ការប្រកួតយប់មិញនេះ Barcelona ធ្វើបានត្រឹមស្មើប៉ុណ្ណោះជាមួយនឹងក្រុមនៅពាក់កណ្តាលតារាង Levante ទោះបីជាមានឧិកាសគ្រប់គ្រងបាល់រហូតទៅដល់៦០
ភាគរយក្តីនិងស៊ុតចេញបាន៨ដងចំគោលដៅ៥ដងផង។

ជាលទ្ធផលនៃការប្រកួត៣ទល់នឹង៣មានន័យថា Barcelona បានបាត់បង់ឧិកាសលើកពាន La Liga សាជាថ្មីម្តងទៀតហើយទៅឲ្យ AT Madrid និង Real Madrid ដែលមាននៅសល់
ប្រកួតក្តីដៃច្រើនជាងនិងមានពិន្ទុច្រើនជាងផងនោះ។

កីឡាករខ្សែប្រយុទ្ធឆ្នើមMessi ធ្វើបានតែ១គ្រាប់គត់មិនអាចជួយអ្វីបានច្រើននោះទេខណៈដែល Pedri និង Dembele ធ្វើបាន១គ្រាប់ដូចគ្នាប៉ុន្តែចុងក្រោយ Barcelona គឺត្រឹមបានឈរ
នៅលេខរៀងទី២មាន៧៦ពិន្ទុក្នងដៃខណៈដែល AT Madrid មាន៧៧ពិន្ទុប៉ុន្តែនៅសល់១ប្រកួតទៀត៕