Laporte រៀបចំ​ឯកសារ​ប្តូរ​លេង​ឲ្យ​ជំរើសជាតិ​អេស្បាញ​វិញ​ជំនួស​មាន់គក​បារាំង

The Goal នៅថ្ងៃនេះ​បានសរសេរថា​សហព័ន្ធ​បាល់ទាត់​ជាតិ​អេស្បាញ​កំពុង​រៀបចំ​ឯកសា​រយ៉ា​ង​មមាញឹក​ដើម្បី​ធ្វើការ​ស្នើសុំ​ទៅកាន់ FIFA ហើយ​ប្រសិនជា​អាចទៅរួច​កីឡាករ​ខ្សែការពារ Laporte នឹង​អាចបង្ហាញ​វត្តមាន​ចាប់​ដៃគូ​គ្នា​ជាមួយនឹង​កីឡាករ Eric Garcia នៅក្នុង​ពានរង្វាន់ EURO ជាមិនខាន។

គួរ​ឲ្យ​ដឹង​ដែរ​ថា​កីឡាករ​ខ្សែការពារ​ឆ្នើម​របស់​ក្រុម​មេឃ​ខៀវ Man City ម្ន​ក់​ដែល​ធ្លាប់បាន​លេង​ឲ្យ​ជំរើសជាតិ​បារាំង​តាំងតែ​ពី​ឈុត​ថ្នាល​យុវជន​នោះ​ប៉ុន្តែមកដល់ពេលនេះ​នៅតែ​មិនទាន់​ទទួលបាន​ឧិ​កាស​ក្នុង​ការលេង​ឲ្យ​ឈុត​ធំ​ម្តងណា​ឡើយ​ហើយ​តែងតែ​ត្រូវបាន​បដិសេធ​ដោយ​គ្រូបង្វឹក​លោក Didier Deschamps រហូតមក។

គេ​ជឿជាក់ថា​កីឡាករ Aymeric Laporteបានសម្រេច​ចិត្ត​រួចទៅហើយ​ក្នុងការ​ប្តូរ​ទៅលេង​ឲ្យ​ក្រុម​ជំរើសជាតិអេស្បាញ​វិញ​នៅក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ EURO ខាងមុខនេះ។កីឡាករ​វ័យ២៦ឆ្នាំ​រូបនេះ​កើត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​បារាំង​ទីក្រុង Agen ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ដោយមាន​ជីតា​ជា​ជនជាតិ​អេស្បាញ​និង​ការប្រើប្រាស់​ភាសា​អេស្បាញ​បាន​ផង​នោះ​មានន័យថា​គាត់​មាន​សិទ្ធ​គ្រប់គ្រាន់​ដើម្បី​លេង​ឲ្យ​អេស្បាញ៕