Leicester City យកជ័យ​ជំនះ​លើ Man UTD ងាយៗដល់​ក្នុងផ្ទះ

ប្រកួត​យប់មិញ​នេះ​ឱកាស​គ្រប់គ្រង​បាល់​បាល់​បានតែ៤៧ភាគរយ​ប៉ុណ្ណោះ​ប៉ុន្តែ Leicester City ដែលជា​ក្រុម​ភ្ញៀវ បាន​យកជ័យ​ជំនះបាន​យ៉ាង​ធំធេង​នៅលើ​ទឹកដី​របស់ Man UTD ឡើងទៅ​ឈរ​នៅ​លេខ​រៀង​ទី៣បណ្តោះអាសន្ន​មាន ៦៦ពិន្ទុតាម​ពីក្រោយ​ដោយ​តោ​ខៀវ Chelsea មាន ៦៤ពិន្ទុ។

លទ្ធផល​ចប់​ការប្រកួត២គ្រាប់​ទល់នឹង១បាន​ជួយ​ឲ្យ Leicester City យកបាន៣ពិន្ទុងាយៗពី Man UTD ដែល​កំពុង​ត្រូវការ​ពិន្ទុ​តាម Man City ស្ថិតនៅ​កំពូល​តារាង។

គួរ​ឲ្យ​ដឹង​ដែរ​ថា១គ្រាប់​ដំបូង​កើតឡើង​តាំងតែ​ពី​នាទី​ទី១០ដោយ​កីឡាករ Luke Thomas របស់ Leicester City គឺជា​គ្រាប់​បាល់​យា់ង​ស្អាត​ស៊ុត​ចេញពី​មុំ​តូច​ខាងឆ្វេង​មុនពេល​ដែល Mason Greenwood អាច​តាម​ពីក្រោយ​បាន​បន្តិច​នៅ​នាទីទី១៥ខណៈដែល​គ្រាប់​បាល់​ចុងក្រោយ​បានកើត​ឡើង​នៅ​នាទី​ទី៦៦ដោយ​កីឡាករ Soyuncu ជា​គ្រាប់​បាល់​ជ័យជំនះ៕