មិនព្រមចេញពី Super League ក្លឹប Juventus ប្រឈមមុខនឹងការដកសិទ្ធិមិនឲ្យលេងនៅ Serie A

ប្រធានសមាគមន៍បាល់ទាត់អ៊ីតាលីគឺលោក Gabriele Gravina បានធ្វើការផ្ញើដំណឹងជូនទៅកាន់ក្លឹប Juventus ហើយថា ក្លឹបនេះនឹងអាចប្រឈមមុខខ្លាំង​ទៅនឹងការបាត់បង់សិទ្ធិ​ក្នុងការ​ចូល​រួមប្រកួតពានរង្វាន់ Serie A នៅរដូវកាល២០២១-២០២២ ក្រោយនេះ។

ក្លឹបយក្សអ៊ីតាលីមួយនេះត្រូវបានព្រមានជាបន្តបន្ទាប់ ក្រោយពេលដែលខ្លួនគឺជាក្លឹប ៣ចុងក្រោយ ដែលមិនទាន់បានប្រកាសដកខ្លួនចេញពីសំណើសុំធ្វើការបង្កើត
ពានរង្វាន់មួយទៀត ដែលមានឈ្មោះថា Super League នោះនៅឡើយខណៈដែលក្លឹប៩ហើយដែលបានប្រកាសដកខ្លួនចេញ។

គួរឲ្យដឹងដែរថា Super League ដែលត្រូវបានបង្កើតឡើងដោយក្លឹបកំពូលមហាសេដ្ឋីលើលោកចំនួន១២ បានប្រកាសបានតែ ៤៨ម៉ោងប៉ុណ្ណោះក៏ទទួលរងនូវការរិះគន់
ខ្លាំងៗទាំងសហព័ន្ធបាល់ទាត់គ្រប់ទីកន្លែងជាពិសេសអ្នកគាំទ្រក្លឹបទាំងអស់ផងហើយរយៈពេលត្រឹមតែ២ថ្ងៃនេះក្លឹបចំនួន៩បានប្រកាសដកខ្លួនចេញនៅឡើយតែ Barcelona,
Real Madrid និង Juventus នៅតែបន្តដាក់សំណើរនេះនៅឡើយ៕

Leave a Reply

Your email address will not be published.