Eduardo Camavinga ក្លាយជាគោលដៅធំរបស់ Arsenal 

កាំភ្លើងធំ Arsenal ក្រោយពេលមានទំរង់លេងធ្លាក់ចុះខ្លាំងបំផុតនៅរដូវកាលនេះហើយនោះត្រូវបានគេដឹងថាគឺបានសម្លឹងឃើញកីឡាករម្នាក់ហើយដើម្បីផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបឡើងវិញនៅរដូវកាលក្រោយ។

វេបសាយបារាំង Le10ក៏បានសរសេរដូចគ្នាដែរថា Arsenal នឹងធ្វើអ្វីគ្រប់យ៉ាងនៅរដូវក្តៅនេះក្នុងការធានាឲ្យបាននូវកិច្ចព្រមព្រៀងផ្ទេរមួយរបស់កីឡាករខ្សែបម្រើវ័យក្មេងឆ្នើម ដែលកំពុងលេងឲ្យក្លឹបនៅលីគបារាំង Rennes។

កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាគឺជាកីឡាករដ៏ឆ្នើមម្នាក់នៅក្នុងតំបន់អ៊ឺរ៉ុបនៅពេលនេះហើយក្លឹបដែលនឹងអាចមានសំណាងទទួលបានហត្ថលេខារបស់កីឡាកររូបនេះគឺមានកាំភ្លើងធំ Arsenal ផងដែរ។

ទោះបីជាយ៉ាងណាក្តីវាគឺជារឿងលំបាកបន្តិចប្រសិនបើកាំភ្លើងធំ Arsenal គិតថានឹងមិនមានគូប្រជែងច្រើនទេនោះប៉ុន្តែជឿជាក់ថារដូវកាលក្រោយនេះក្លឹបគឺមិនមានសិទ្ធក្នុងការលេងនៅ Champion League ឡើយដែលជាចំណុចខ្វះខាតដ៏ធំមួយទៀតរបស់ខ្លួន៕

Leave a Reply

Your email address will not be published.