Draxler អាច​វិល​ត្រឡប់មក​ក្លឹប​ចាស់​របស់ខ្លួន Arsenal វិញ

យោងតាម​ការបញ្ជាក់រ​បស់ the Goal នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ Draxler ដែលជា​អតីត​កីឡាករ​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal និង​កំពុង​លេង​ឲ្យ PSG នោះ​ត្រូវបាន​សារព័ត៌មាន​ចេញផ្សាយ​ថា​នឹង​អាច​ត្រឡប់មក​អង់គ្លេស​វិញ​ជាមួយនឹង​ក្លឹប​ចាស់​របស់ខ្លួន​ជាមិនខាន​នៅ​រដូវក្តៅ​នេះ​ទោះបីជា​មិនបាន​បញ្ជាក់​អំពី​តម្លៃ​ខ្លួន​របស់គាត់​ក្តី។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពេលដែល​កីឡាករ Julian Draxler រូបនេះ​បាន​បន្ត​កុងត្រា​ថ្មី​រយៈពេល៣ឆ្នាំ​រួចទៅហើយ​ជាមួយនឹង​ក្លឹប PSG ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី Neymar ប្រកាសថា​បាន​បន្ត​កុងត្រា​ថ្មី​រហូតដល់​ឆ្នាំ២០២៦ជាមួយនឹង PSG ដូចគ្នា។

គួរ​ឲ្យ​ដឹង​ដែរ​ថា​កីឡាករ​អាល្លឺម៉ង់ Draxler វ័យ២៧ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាន​គេ​ដឹងថា​មាន​ព័ត៌មាន​ក្នុងការ​ផ្ទេរ​ត្រឡប់​ទៅលេង​នៅ​ប្រទេស​កំណើត​អាល្លឺម៉ង់​ផងដែរ​ប៉ុន្តែ​ជឿជាក់ថា​កាំភ្លើង​ធំ Arsenalគឺជា​គោលដៅ​ដែលមាន​សក្តានុពល​ជាង​នៅពេលនេះ៕

Leave a Reply

Your email address will not be published.