Pirlo៖ មិនមែនជា​ពេល​ខ្ញុំ​ត្រូវ​លាឈប់​ពី​តំណែង​នោះទេ

Juventus កំពុងតែ​ប្រឈមមុខ​ទៅនឹង​ការដែល​មិន​អាចមាន​វត្តមាន​ប្រកួត​នៅក្នុង​ពានរង្វាន់ Champions League រដូវ​កាល​ក្រោយ​ឡើយ​ជាពិសេស​ក្រោយ​បរាជ័យ​ក្នុង​លទ្ធផល​ដល់​ទៅ៣ទល់នឹង០ក្រោម​ស្នាដៃ​របស់ AC Milan នៅ​ទឹកដី San Siro កាលពី​យប់មិញ។

គ្រូបង្វឹក​របស់ Juventus លោក Andrea Pirlo នៅ​ចប់​ការប្រកួត​បាន​និយាយថា​លោក​នឹងមិន​លាលែង​ចេញពី​តំណែងជាដាច់ខាត​ទោះបីជា​បរាជ័យ​យប់មិញ​នេះ​ក្តី។ អ្វីដែល​គេ​អាច​មើលឃើញ​បន្ថែមទៀត​នោះ​គឺថា​វា​គឺជា​រដូវ​កាល​ដំបូង​ដែល​ក្លឹប​នេះ​ខកខាន​លើក​ពានរង្វាន់ Serie A ទោះ​កន្លងមក៩សម័យកាល​ហើយ​ដែល​ក្លឹប​អាច​លើក​ពានរង្វាន់​មួយ​នេះ។

ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​របស់ Sky Sport លោក Pirlo និយាយថា៖ចេញពី​តំណែង?ខ្ញុំ​នឹងមិន​ធ្វើបែបនេះ​ឡើយ។ ខ្ញុំ​បានទទួលយក​តួនាទី​នេះ​ជាមួយនឹង​ភាព​រីករាយ​បំផុត​នៅ​ចំពេល​ដែលមាន​ការលំបាក​មួយ។ពួកយើង​នៅសល់៣ប្រកួត​ទៀត​មុន​បញ្ចប់រដូវ​កាល​ដូច្នេះ​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ​នេះ​តាម​ដែល​អាច​ធ្វើទៅបាន​ជាធម្មតា៕

Leave a Reply

Your email address will not be published.