Zidane ខឹងខ្លាំងចំពោះការកាត់សេចក្តីយប់មិញដោយអជ្ញាកណ្តាលនៃការប្រកួត

ក្រោយការត្រួតពិនិត្យដោយប្រើប្រាស់បច្ចេកវិទ្យា VAR ក្នុងការប្រកួតយប់មិញបានធ្វើឲ្យក្រុមរបស់ Zinedine Zidane បានរបូត៣ពិន្ទុឡើងទៅកំពូលតារាងដោយបានត្រឹមស្មើជាមួយនឹង Sevilla និងយកបានតែ១ពិន្ទុជំនួសវិញ។

ថ្លែងនៅទៅកាន់ក្រុមអ្នកកាសែតលោក Zidane បាននិយាយបែបនេះថា៖ខ្ញុំមិនយល់នូវអ្វីដែលអជ្ញាកណ្តាលពន្យល់ខ្ញុំនោះទេដូចនេះខ្ញុំបានព្យាយាមដើម្បីសុំការពន្យល់បន្ថែមថាតើការប៉ះដៃដល់ទៅ២ដងរបស់កីឡាករ Sevilla វាមិនមែនជាកំហុសរបស់ Sevilla ឬអត់។ខ្ញុំមិនចូលចិត្តនិងមិនដែលនិយាយអំពីអជ្ញាកណ្តាលនោះដែរប៉ុន្តែនៅថ្ងៃនេះខ្ញុំពិតជាខឹងខ្លាំងណាស់។

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidan ត្រូវបានគេមើលឃើញថាពិតជាមានការអន់ចិត្តនិងខឹងសម្បារ

ខ្លាំងណាស់ចំពោះការសម្រេចចិត្តមួយនេះព្រោះវាជាលទ្ធផលនៃការប្រកួតដែលគាត់មិនចង់បាននោះទេ២គ្រាប់ទល់នឹង២ដែលនេះមានន័យថាវានឹង

អនុញ្ញាត AT Madrid ពេលនេះនៅតែអាចបន្តឈរនៅកំពូលតារាងដដែល៕

Leave a Reply

Your email address will not be published.