AT Madrid និង Barcelona បើក​ឧិ​កាស​ឲ្យ Real Madrid លើក​ពាន La Liga

ប្រកួត​ស្មើគ្នា​រវាង AT Madrid និង Barcelona មានន័យថា​វា​នឹង​ក្លាយទៅជា​ឧិ​កាស​សម្រាប់ Real Madrid ក្នុង​ការលើក​ពានរង្វាន់​លី​គ​កំពូល​អេស្បាញ​រដូវ​កាល​នេះ​បើសិនជា​ក្រុម​អាច​យកឈ្នះ Sevilla បាន​និង​បន្ត​យកជ័យ​ជំនះ​បន្ត៣ប្រកួត​ទៀត។

ការប្រកួត​យប់មិញ​នេះ​នេះ​រវាង​ក្រុម​កំពូល​តារាង​របស់​អេស្បាញ La Liga ម្ចាស់ផ្ទះ Barcelona មិនអាច​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ AT Madrid បរាជ័យ​ឡើយ​ពោលគឺ​ត្រឹម​បាន១ពិន្ទុ​ម្នាក់​ត្រឡប់ទៅផ្ទះ​វិញ​រៀងខ្លួន​ក្នុង​លទ្ធផល០ស្មើ។

នេះ​មានន័យថា AT Madrid បន្ត​នៅ​កំពូល​តារាង​ដដែល​ដោយមាន៧៧ពិន្ទុ​ខណៈដែល Barcelona មាន៧៥ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី២បណ្តោះអាសន្ន​រងចាំ​ការប្រកួត​រវាង​ក្រុម Real Madrid និង Sevilla នៅ​យប់​ថ្ងៃអាទិត្យ​នេះ៕

 

Leave a Reply

Your email address will not be published.