Chelsea តាម​ពីក្រោយ​យកឈ្នះ Man City ឡើងទៅ​ឈរ​លេខ​រៀង​ទី៣

ការប្រកួត​យប់មិញ​នេះ​ក្រុម​ភ្ញៀវ Chelsea រកបាន២គ្រាប់​តាម​ពីក្រោយ​យកឈ្នះ Man City ដែល​មានន័យថា Chelsea អាច​ឡើងទៅ​ក្រុម​លេខ​រៀង​ទី៣បណ្តោះអាសន្ន​ខណៈដែល Man City ខកខាន៣ពិន្ទុ​ក្នុង​ការលើក​ពាន​អង់គ្លេស​ជា​ស្វ័យប្រវត្តិ​និង​រងចាំ​ទៅដល់​ការប្រកួត​ក្រោយ​វិញ៕

តង់​ទី១ម្ចាស់ផ្ទះ Man City ធ្វើ​បានល្អ​ណាស់​រហូត​ទៅដល់​បាន​គ្រាប់​បាល់​ទី១បានសម្រេច​នៅ​នាទី​ទី ៤៤ដោយ​ខ្សែប្រយុទ្ធ Raheem Sterling និង​បន្ត​ទទួល

បាន​ឧិ​កាស​ជា​បាល់១១ម៉ែត្រ​មួយទៀត​ដោយ Aguero ប៉ុន្តែ​បែរជា​ខកខាន​ធ្វើ​មិនបាន​សម្រេច​ទៅវិញ។

ការប្រកួត​អូសបន្លាយ​រហូតដល់​ត​ង់​ទី២នៅ​នាទី​ទី៦៣ទើប​ក្រុម​ភ្ញៀវ Chelsea អា​ចរក​បានតែ១គ្រាប់​វិញ​ដោយ​ខ្សែប្រយុទ្ធ Hakim Ziyech ទោះបីជា​យ៉ាងណាក្តី​លទ្ធផល

នៅ​មិនទាន់​បញ្ជ​ប់​នៅឡើយ​ពោលគឺ​រហូត​ទៅដល់​ចុង​ម៉ោង៩០បូក២ទៅហើយ​ទើប Marcos Alonson អាច​បន្ថែម​គ្រាប់​ជ័យជំនះ​ឲ្យ Chelsea ៕

Leave a Reply

Your email address will not be published.