Liverpool រកបាន៣ពិន្ទុ រំពឹង​តំណែង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ

Liverpool យប់មិញ​បាន​បើកទ្វា Anfield ស្វាគមន៍​ក្រុម Southampton ដើម្បី​សន្សំ​យក៣ពិន្ទុ​ឡើងទៅ​កៀក​នឹង​ក្រុម​ដែល​អាចមាន​សិទ្ធ​ទៅលេង Champions League ខណៈដែល​ការប្រកួត​សេសសល់​ក្នុង​រដូវ​កាល​នេះ​ក៏​ជិត​អស់​ទៅហើយនោះ។

ទោះបីជា​ឧិ​កាស​តិចតួច​ក្តី​ប៉ុន្តែ​ហង្ស​ក្រហម Liverpool នៅតែ​បន្ត​ប្រឹងប្រែង​ដោយ​រំពឹងទុក​ថា​អាចមាន​សិទ្ធ​ប្រកួត​នៅ Champions League បាន​នៅ​រដូវ​កាល​ក្រោយ ខណៈដែល​បច្ចុប្បន្ន​ខ្លួន​ស្ថិតនៅ​លេខ​រៀង​ទី៦ក្នុង​តារាង​នៅឡើយ​ក្តី។

ក្រុម​ម្ចាស់ផ្ទះ​វាយ​សម្រុក​នៅ​តង់​ទី១រហូតដល់​បាន​គ្រាប់​ជោគជ័យ​នៅ​នាទី​ទី៣១ដោយ​ខ្សែប្រយុទ្ធ Sadio Mane ប៉ុន្តែ​លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូតដល់​នាទី​ទី៩០ចុង​ប្រកួត​ទៅហើយ​ទើប​ខ្សែបម្រើ​ចំណូល​ថ្មី Thiago អាច​បន្ថែម​បាន១គ្រាប់​ទៀត៕

Leave a Reply

Your email address will not be published.