Hazard សុំទោសអ្នកគាំទ្រReal Madrid ក្រោយបានធ្វើរឿងមួយពេលក្រុមធ្លាក់ចេញពី Champion League

នៅថ្ងៃនេះ Hazard បានធ្វើការបកស្រាយថាគាត់មិនបានតាំងចិត្តក្នុងការធ្វើបែបនេះដែលមានភាពមិនគោរពចំពោះអ្នកគាំទ្ររបស់ Real Madrid នោះឡើយប៉ុន្តែវាគ្រាន់តែជាប្រតិកម្មរបស់គាត់ពេលដែលបានវិលជួបមិត្តរួមក្លឹបវិញប៉ុណ្ណោះនៅក្នុងកីឡាដ្ឋាន Stamford Bridge។

ជាការឆ្លើយទៅនឹងរូបថតមួយសន្លឹកដែលកីឡាករកំពូលរបួស Eden Hazard បានសើចយ៉ាងក្អាកក្អាយជាមួយនឹងអតីតមិត្តរួមក្លឹបតោខៀវ Chelsea នៅក្រោយការប្រកួតមួយដែល

Real Madrid ត្រូវបានទទួលរងបរាជ័យក្រោមថ្វីដៃរបស់ Chelsea ធ្លាក់ចេញពីការប្រកួតផ្តាច់ព្រ័ត្រ Champion Leauge នោះកីឡាកររូបនេះបានចេញមកប្រកាសសូមទោសជាសាធារណៈហើយផងដែរ។

Hazard បាននិយាយាបែបនេះថា៖I am sorry. I have read a lot of opinions about me today and it wasn’t my intention to offend Real Madrid fans,” Hazard wrote on Instagram.”It has always been my dream to play for Real Madrid and I came here to winឬ៖ខ្ញុំពិតជាសូមទោសហើយខ្ញុំបានអាននូវមតិនិងការយល់ឃើញជាច្រើនអំពីរូបថតមួយសន្លឹកនេះប៉ុន្តែវាមិនមែនជាការតាំងចិត្តរបស់ខ្ញុំដើម្បីប្រឆាំងនឹងអ្នកគាំទ្ររបស់

Real នោះទេ។វាតែងតែជាសុបិន្តរបស់ខ្ញុំដើម្បីលេងឲ្យក្លឹបមួយនេះហើយខ្ញុំមកទីនេះគឺដើម្បីជួយជំនះនិងពានរង្វាន់។

គួរឲ្យដឹងដែរថាHazard បានផ្ទេរមកដល់ Real Madrid ក្រោយពេលបានចំណាយពេលរយៈពេល៧ឆ្នាំជាមួយនឹងតោខៀវ Chelsea ហើយមានតម្លៃខ្លួនផ្ទេររហូតទៅដល់១០០លានផោនកាលពីឆ្នាំ២០១៩ប៉ុ ន្តែមកដល់ពេលនេះមិនទាន់អាចធ្វើបានតាមការរំពឹងទុករបស់ក្លឹបនិងអ្នកគាំទ្រក្លឹប Real Madrid នៅឡើយទេដោយសារបញ្ហារបួសជាប់រហូតមក៕

Leave a Reply

Your email address will not be published.