ទាំង​កីឡាករ និង​ក្លឹប​បារម្ភ​ថា​លោក Zidane នឹង​អាច​ចាកចេញ

គិត​ត្រឹម​ពេលនេះ​កុងត្រា​ដែល​នៅសល់តែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​សម្រាប​គ្រូបង្វឹក​បារាំង​លោក Zinedine Zidane ហើយ​អាកប្បកិរិយា​របស់គាត់​នៅក្នុង​បន្ទប់​ប្រជុំ​របស់​ក្លឹប​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​របស់​ក្លឹប​សង្ស័យថា​បុរស​រូបនេះ​នឹង​អាច​ចាក​ចេញពី​ក្លឹប​ជាមិនខាន​និង​ជាពិសេស​ក្រោយ​ការបរាជ័យ​ផ្ទួន​នៅក្នុង​រដូវ​កាល​នេះ។

The Goal បានធ្វើការ​ចេញផ្សាយ​ថា​ក្លឹប​យក្ស​អេស្បាញ Real Madrid កំពុង​កើតក្តី​ព្រួយបារម្ភ​ថា​គ្រូបង្វឹក​បារាំង​លោក Zinedine Zidane ថា​អាច​ចាប់ផ្តើម​នឿយណាយ​ចិត្ត​ក្នុង​ការបន្ត​រស់នៅ​ជាមួយនឹង​ក្លឹប​ហើយ​ថែមទាំង​អាច​ពិចារណា​ក្នុងការ​ចាកចេញ​ក្នុងពេលឆាប់ៗនេះ​ទៀតផង។

ចុង​ក្រោយនេះ​ការប្រកួត​ចាញ់​ជា​បន្តបន្ទាប់ និង​ជាពិសេស​ពេលដែល​ក្រុម Real Madrid ត្រូវបាន​ធ្លាក់​ចេញពី​ពានរង្វាន់ Champion League ផង​នោះ លោក Zidane តែងតែ​បានធ្វើ​ការលើក​ឡើង​ថា​គាត់​គឺជា​អ្នកទទួលខុសត្រូវ​តែ​ម្នាក់​គត់​ចំពោះ​បញ្ហា​ទាំងឡាយ។

ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ ក៏​កើតមាន​ជា​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​ទៀតថា បេក្ខភាព​ដែល​នឹង​អាចមក​ជំនួស​តំណែង​របស់លោក Zidane បាន​នៅពេលនេះ​មានដូចជា អតីត​កីឡាករ​ខ្សែប្រយុទ្ធ Raul និង​អតីត​គ្រូបង្វឹក​អាល្លឺម៉ង់​លោក Joachim Low ជាដើម​ផងដែរ៕

Leave a Reply

Your email address will not be published.