Sancho ធ្លាក់​តម្លៃ​ខ្លួន​មក​ត្រឹម ៧៨លាន​ផោន ដើម្បី​សង្ឃឹមថា​អាច​ចាក​ចេញពី Dortmund

មកដល់​ពេលបច្ចុប្បន្ន​នេះ Sancho បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​ឆ្នើម​របស់​ក្លឹប Dortmund ក្នុង​កម្រិត​ដែល​មិនអាច​ខ្វះ​បានឡើយ​ប៉ុន្តែ​ដោយសារ​មនោសញ្ចេតនា​កីឡាករ​បានស្នើ​សុំ​ក្លឹប​ឲ្យ​មានការ​ចាកចេញ​តាម​សម្រួល​ដើម្បី​ស្វែងរក​ឧិ​កាស​កាន់តែ​ធំ​ជាង​នេះ​នាពេល​អនាគត។

វេ​ប​សាយ the Goal នៅថ្ងៃនេះ​បានសរសេរថា​ក្លឹប​អាល្លឺម៉ង់ Dortmund បានប្រកាស​បន្ទាប​តម្លៃ​ខ្លួន​របស់​កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប​អង់គ្លេស Jadon Sancho ហើយ​ក្នុងពេលដែល​ក្លឹប​នៅ​អង់គ្លេស​ជាច្រើន​ដែល​ធ្លាប់​ចង់បាន​កីឡាករ​នោះ​ហាក់ដូចជា​បាន​ស្ងប់ស្ងាត់​ទៅវិញ​ទៅហើយនោះ។

The Goal ដដែល​បាន​អះអាងថា Dortmund បាន​បន្ទាប់​តម្លៃ​ខ្លួន​កីឡាករ​វ័យ២១ឆ្នាំ​រូបនេះ​មក​ត្រឹមតែ៧៨លាន​ផោន​ប៉ុណ្ណោះ​ដើម្បី​អនុញ្ញាតិ​ឲ្យ​កីឡាករ​អាចធ្វើ​ការចាក​ចេញ​បាន​តាម​ការស្នើសុំ​នាពេល​កន្លងមក។

គួរ​ឲ្យ​ដឹង​ដែរ​ថា​លោក Michael Zorc ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Dortmund ធ្លាប់បាន​អះអាង​ហើយ​ថា​ក្លឹប​បាន​យល់ព្រម​ជា​ពាក្យសំដី​ជាមួយនឹង​កីឡាករ​រួចមកហើយ​កាលពី​ឆ្នាំទៅ​ថា​គាត់​អាច​ចាកចេញ​បាន​នៅក្នុង​ឆ្នាំនេះ​ក្នុង​លក្ខខណ្ឌ​ដ៏​ច្បាស់លាស់​មួយ៕

 

Leave a Reply

Your email address will not be published.