គ្រូ Roma បច្ចុប្បន្ន​និយាយថា Mourinho ថា​នឹង​អាចធ្វើ​បានល្អ​ទីនេះ

រំលឹក​ដែរ​ថា​កាលពី​ថ្ងៃ​អង្គារ Roma បានប្រកាសថា​លោក Fonseca នឹងត្រូវ​ចាកចេញ​ពី​ក្លឹប​នៅ​ចុងរដូវ​កាល​នេះ​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក្លឹប​ក៏បាន​ប្រកាស​តែងតែ​លោក Jose Mouinho ភ្លាម​ផងដែរ​ចំពោះ​តំណែង​នេះ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​មុន​ការចាប់ផ្តើម​ការងារ​ត្រូវបាន​ធ្វើឡើង​គ្រូបង្វឹក​ក្លឹប Roma ដែល​នឹងត្រូវ​ចាកចេញ​គឺ​លោក Paulo Fonseca បានធ្វើ​ការលើកឡើង​បែប​គាំទ្រ​ចំពោះ​បេក្ខភាព​របស់លោក Jose Mourinho គឺជា​មនុស្ស​ដ៏​មាន​សមត្ថភាព​បំផុត​ចំពោះ​ក្លឹប។

អតីត​គ្រូបង្វឹក​របស់​ក្លឹប Spurs លោក Jose Mourinho ត្រូវបាន​គេ​ដឹង​ហើយ​ថា​បាន​បាត់បង់​ការងារ​រយៈពេល​ត្រឹមតែ២សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ដែល​គាត់​អាច​ទទួលបាន​តំណែង​ដ៏​ធំ​មួយទៀត​ជាមួយនឹង​ក្លឹប​របស់​អ៊ីតាលី Roma ជំនួស​វិញ​ដែល​នឹង​ចាប់ផ្តើម​ពី​រដូវ​កាល​ក្រោយនេះ​តទៅ។

Mourinho ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប Spurs កាលពី​ខែ​មុន​ដោយ​ទាំង​មិនទាន់បាន​លើក​ពាន​អ្វី​នៅឡើយ​សោះ​ជូន​ក្លឹប​អង់គ្លេស​មួយ​នេះហើយ​ជឿជាក់ថា​កុងត្រា​ដែលមាន​រយៈពេល៣ឆ្នាំ​ត្រូវ​បានផ្តល់​ឲ្យ​បុរស​ប៉​ទុយ​ហ្គា​ល់​រូបនេះ​ដើម្បី​អាច​រស់នៅ​អ៊ីតាលី៕

Leave a Reply

Your email address will not be published.