Tuchel ដឹកនាំ​ក្លឹប២ផ្សេងគ្នា ២រដូវ​កាល​ជាប់​គ្នា​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champion League

ជា​កំណត់ត្រា​ថ្មី​មួយ​ដែល​លោកគ្រូ​បង្វឹក​ជនជាតិ​អាល្លឺម៉ង់​លោក Thomas Tuchel ធ្វើបាន​នៅក្រោយ​ជ័យជំនះ​យប់មិញ​រួចមក​គាត់​បាន​ក្លាយជា​គ្រូបង្វឹក​តែ​ម្នា​ក៉​គត់​ដែល​អាច​បង្វឹក​ក្លឹប​ធំ​របស់​អ៊ឺរ៉ុប​ចំនួន២ និង២រដូវ​កាល​ជាប់​គ្នា​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champion League។

កាលពី​រដូវ​កាល​មុន​លោក Tuchel បាន​ដឹកនាំ PSG ឡើងទៅ​ដល់​វគ្គ​ចុងក្រោយ​នៃ​កា​ប្រកួត​ពានរង្វាន់​នេះម្តង​ដែរ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្រោម​ស្នាដៃ​របស់ Bayern Munich ក្នុង​លទ្ធផល១ទល់នឹង០ហើយក៏​បាន​បោះបង់​ការងារមក​ធ្វើការ​ជាមួយនឹង Chelsea ជំនួស​វិញ​នៅ​រដូវ​កាល​នេះ​និង​កំពុង​ត្រៀម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​សាជាថ្មី។

យប់មិញ​នេះ Chelsea អាច​យកជ័យ​ជំនះ​លើ​ម្ចាស់​ជើងឯក​ពាន Champion League ជាច្រើន​រដូវ​កាល​គឺ Real Madrid ក្នុង​លទ្ធផល​ដល់​ទៅ៣ទល់នឹង១ទាំង២ជើង​ដែល​មានន័យថា Chelsea នឹងត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប៉ះ​នឹង​ក្រុម Man City សម្រាប់​ពានរង្វាន់​ធំ​បំផុត​របស់​អ៊ឺរ៉ុប​មួយ​នេះ៕

Leave a Reply

Your email address will not be published.