Vinicius ត្រៀមត្រឡប់ទៅ Benfica វិញក្រោយផុតកុងត្រាខ្ចីជើង

The Goal នៅថ្ងៃពុធនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Vinicius ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Spurs ត្រូវបានគេជឿជាក់ថា នឹងត្រៀមធ្វើដំណើរត្រឡប់ទៅក្លឹបដើមរបស់ខ្លួនវិញ Benfica នៅពេលខាងមុខនេះ។

ក្នុងពេលដែលខ្សែប្រយុទ្ធជួរមុខ Harry Kane ក៏នឹងត្រូវចាកចេញពី Spurs នៅរដូវក្តៅនេះដែរ នោះមានន័យថាក្លឹបក៏នឹងត្រូវបាត់បង់កីឡាករខ្សែប្រយុទ្ធមួយរូបទៀតផងដែរក្នុង
ពេលដំណាលគ្នានេះ ដោយ Carlos Vinicius នឹងត្រូវត្រឡប់ទៅកាន់ក្លឹបចាស់ Benfica របស់ខ្លួនវិញនៅពេលទីផ្សារដោះដូរនឹងឈានមកដល់។

ការប្រកួតនៅឆ្នាំនេះ Vinicius រកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងលីគកំពូលអង់គ្លេស ទោះបីជាការបង្ហាញខ្លួននៅពាន Europa League គាត់អាចរកបាន៦គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ៣គ្រាប់
ផងដែរក្តី។

គួរឲ្យដឹងដែរថា Spurs ត្រូវបានគេដឹងដែរថានឹងត្រូវចំណាយលុយយ៉ាងហោចណាស់ ៣៦លានផោនសម្រាប់អាចបង្គ្រប់លក្ខខណ្ឌក្នុងការរក្សាទុកកីឡាករប្រេស៊ីលវ័យ ២៦ឆ្នាំនេះ ជាមួយនឹងក្លឹប ប៉ុន្តែជឿជាក់ថាវាមិនមែនជាតម្លៃដែលក្លឹបចង់ពិចារណានោះឡើយ៕

Leave a Reply

Your email address will not be published.