ត្រកូល Glazer ប្រធានក្លឹប Man UTD ត្រៀម ៩០លានផោនសម្រាប់ចរចា Kane ម្តងទៀត

ក្រោយទទួលរងបញ្ហានៃការតវ៉ាប្រឆាំងដោយក្រុមបាតុករប៉ុន្មានថ្ងៃចុងក្រោយនេះរួចមក ត្រកូល Glazer ប្រធានក្លឹបបិសាចក្រហម Man UTD ត្រូវបានគេដឹងថាកំពុងត្រៀមកញ្ចប់លុយដ៏ច្រើនមួយក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកកាន់ទឹកដី Old Trafford។

បិសាចក្រហម Man UTD ត្រូវបាន The Sun ចេញផ្សាយថា បានរៀបចំផែនការក្នុងការចំណាយលុយប្រមាណជា ៩០លានផោនហើយក្នុងការចរចា និងសាកល្បងសាជាថ្មីជាមួយនឹងក្លឹប Spurs ដើម្បី Harry Kane ។

ប្រភពដដែលបានឲ្យដឹងដែរថា Kane ហាក់ដូចជាមិនមានបំណងក្នុងការរស់នៅជាមួយនឹង Spurs ទៀតដែរក្រោយខកចិត្តជាច្រើនលើកច្រើនសារច្រើនឆ្នាំជាមួយនឹងក្លឹបក្នុងការលើកពានរង្វាន់ទាំងឡាយហើយជាពិសេសពេលដែល Spurs មិនទាន់អាចមានឈ្មោះទៅលេងនៅ Champion League នៅរដូវកាលក្រោយផងនោះ៕

Leave a Reply

Your email address will not be published.