ទោះបីជារបួសក្តីតែ Mbappe នឹងអាចប្រកួតប៉ះ Man City ជើងទី២

កីឡាករខ្សែប្រយុទ្ធបស់បារាំង Mbappe ត្រូវបានសារព័ត៌មានបរទេសនៅថ្ងៃអង្គារនេះចេញផ្សាយថានឹងនៅតែស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកលោក Pochettino ដដែលដើម្បីការប្រកួតជើងទី២របស់ខ្លួនជាមួយនឹង Man City។

វាគឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ខណៈកាលពីប្រកួតជើងទី១ Man City បានយកឈ្នះ PSG ក្នុងលទ្ធផល២ទល់នឹង១ម្តងហើយ ដែលចាំបាច់ PSG និង Mbappe ត្រូវតែរកជ័យជំនះឲ្យបានវិញដើម្បីអាចឡើងទៅវគ្គបន្ត។

គួរឲ្យដឹងដែរថា Mbappe ដែលបានទទួលរងរបួសសរសៃពួរនោះបានធូរស្រាលបន្តិចក្រោយបានសម្រាកមួយប្រកួតដែលគ្រូបង្វឹកលោក Pochettino មិនបានដាក់ឲ្យគាត់ក្នុងការលេងបាល់ក្នុងលីកជាមួយនឹង Lens កាលពីថ្ងៃ

សៅរ៍ចុងសប្តាហ៍កន្លងមកដូចនេះហើយដែលគ្រូបង្វឹករូបនេះបានបញ្ជាក់ច្បាស់ៗថា Mbappe គឺនឹងអាចមានវត្តមានក្នុងការប្រកួតជាមួយនឹង Man City ជើងទី២ជាធម្មតា។

គួរឲ្យដឹងដែរថា​​​ PSG មិនមានកីឡាករឆ្នើមរងរបួសច្រើនឡើយលើកលែងតែកីឡាករជើងចាស់ Juan Bernat ប៉ុណ្ណោះក្រោយពីនោះនៅតំបន់ប្រយុទ្ធដែលក៏អាចលេងបាននោះមានដូចជា Neymar, Di Maria, Keanនិង Verratti ផងដែរ៕

Leave a Reply

Your email address will not be published.