Barcelon យកឈ្នះ Valencia ទាំងប្រផិតប្រផោយបន្តឧិកាសប្រជែងពាន La Liga

Barcelona ធ្វើបានល្អណាស់យប់មិញនេះដើម្បីរក្សាឧិកាសក្នុងការប្រជែងពានរង្វាន់លីគកំពូលអេស្បាញ La Liga រដូវកាលនេះជាមួយនឹងក្រុម៣ផ្សេងទៀតដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នាមែនទែនខណៈដែលការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់សម្រាប់រដូវកាលនេះទៅហើយនោះ។

Messi ធ្វើបាន២គ្រាប់ម្នាក់ឯងជួយឲ្យ Barcelona យកឈ្នះម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផលប្រផិតប្រផោយ៣ទល់នឹង២។១គ្រាប់ដំបូងរកបានដោយម្ចាស់ផ្ទះនៅនាទីទី៥០ដោយកីឡាករ Paulista ប៉ុន្តែត្រូវបានរកតាមស្មើវិញដោយ Messi នៅនាទីទី៥៧ហើយក៏បន្តបន្ថែមដោយ Griezmann នៅនាទីទី៦៣និង១គ្រាប់ទៀតដោយ Messi នៅនាទីទី៦៩ខណៈដែលម្ចាស់ផ្ទះតាមមកវិញបានតែ១គ្រាប់ប៉ុណ្ណោះនៅនាទី៨៣។

ក្រុមភ្ញៀវវាយលុកនិងគ្រប់គ្រងបាល់បានទៅដល់៦៨ភាគរយនិងស៊ុតចេញបានទៅដល់១២ដងចំគោលដៅ៧ដង។៣ពិន្ទុនេះមានន័យថា Barcelona មានពិន្ទុ៧៤ស្មើនឹងក្រុមលេខរៀងទី២បច្ចុប្បន្ន Real Madrid និងតាមពីក្រោយក្រុមលេខរៀងទី១ក្នុងតារាង AT Madrid ដែលមាន៧៦ពិន្ទុ៕

Leave a Reply

Your email address will not be published.