Alaba អាចនឹងទទួលបានប្រាក់កម្រៃដូច Ramos ខណៈដែល Bale យប់មិញធ្វើបានហ៊ែតទ្រីកជាលើកដំបូង

សារព័ត៌មាន The goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា Real Madrid នឹងត្រូវចាយលុយទៅលើប្រាក់កម្រៃរបស់ Alaba ប្រមាណជា ១២លានអ៊ឺរ៉ូក្នុងមួយឆ្នាំឬប្រមាណជា ១៤,៥លានដុល្លារក្នុងមួយឆ្នាំដែលទំហំនេះគឺស្មើទៅនឹងអ្វីដែល Sergio Ramos កំពុងទទួលបានជាមួយនឹងក្លឹប។

ទោះបីជាការប្រកាសអំពីការផ្ទេររបស់ Alaba ចូលរួមជាមួយនឹង Real Madrid មិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការក្តីប៉ុន្តែដូចជាមិនមានអ្វីជាការលាក់ការសំងាត់ឡើយដែលកីឡាករផ្ទាល់បានសម្រេចចិត្តជ្រើសយក Real Madrid ទៅហើយនោះ។

ងាកមកការប្រកួតយប់មិញនេះ Bale អាចធ្វើបានទៅដល់៣គ្រាប់ម្នាក់ឯងគឺជាកំណត់ត្រាហ៊ែតទ្រីកលើកដំបូងដែលគាត់បានខកខានធ្វើនៅ Premier League ជាយូរមកហើយគិតចាប់តាំងតែពីឆ្នាំ២០១២មក។

គ្រូបង្វឹកបណ្តោះអាសន្នរបស់ Spurs លោក Ryan Mason នៅក្រោយចប់ការប្រកួតយប់មិញនេះបានបដិសេធមិនទាន់ឆ្លើយតបទៅនឹងបញ្ហានៃការចរចាគ្នារវាងក្លឹបជាមួយនឹងកីឡាករ Gareth Bale រូបនេះនៅឡើយអំពីលទ្ធភាពបន្តកុងត្រា។

លោក Mason បានត្រឹមនិយាយថា៖ខ្ញុំគិតថា Bale អាចបន្តឬចាកចេញគឺស្ថិតនៅក្នុងការសម្រេចចិត្តចុងក្រោយនៃការពិភាក្សាគ្នាជាមុនសិននិងបញ្ចប់ទៅនៃរដូវកាលប៉ុន្តែអទិភាពរបស់យើងនៅពេលនេះគឺជាការប្រកួតបន្ទាប់៕

Leave a Reply

Your email address will not be published.