ហេតុ​អី​បាន​ក្រោយ​ញ៉ាំ​បាយ​ហើយថ្មីៗ យើង​ងងុយគេង?

មាន​ពាក្យ​ដែល​គេ​និយាយថា ពេល​ស្បែក​ពោះ​តឹង ស្បែក​ភ្នែក​ទន់ ប្រែ​ន័យ​យ៉ាងងាយៗនោះ​គឺ បន្ទាប់ពី​ញ៉ាំ​បាយ​ឆ្អែត យើង​ច្រើនតែ​ងងុយគេង តើ​អ្នកដឹង​ឬទេ​ថា វា​មាន​មូលហេតុ​មកពី​អ្វី?។

ដោយសារតែ​បន្ទាប់ពី​ទទួលទាន​អាហារ​ហើយថ្មីៗ ប្រព័ន្ធ​ឈាម និង​ប្រព័ន្ធ​បញ្ជាការ​នៅក្នុង​ខួរក្បាល​នឹងត្រូវ​ប្រើប្រាស់​នៅក្នុង​កម្មវិធី​រំលាយ​អាហារ  រាងកាយ​នឹង​ប្រើប្រាស់​ថាមពល​ភាគច្រើន​ទៅលើ​ការរំលាយ​អាហារ  ធ្វើឱ្យ​កម្មវិធី​បញ្ជាការ​ផ្នែកផ្សេងៗនៅក្នុង​ខួរក្បាល​ថយចុះ និង​យឺត និង​ឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​ក៏​ថយចុះ​ដែរ ទើប​ធ្វើឱ្យ​យើង​មាន​អា​ម្មណ៍​ទន់​ល្វើយ និង​ងងុយគេង​ហ្នឹងឯង។ ការពិតទៅ ការ​បាន​គេង​លក់​មួយស្រឡេត​ក្នុងអំឡុងពេល​ថ្ងៃ​ប្រមាណ​ជា 15 – 30 នាទី នឹង​ហុច​ផល​ល្អ​ដល់​រាងកាយ ព្រោះ​នឹងធ្វើ​ឱ្យ​ខួរក្បាល​បាន​សម្រាក និង​ត្រឡប់មក​ស្រស់ស្រាយ​ជាថ្មី​វិញ​បាន៕