ហេតុ​អី​រូប​នាឡិកា​ផ្សាយពាណិជ្ជកម្ម​ត្រូវតែមាន​ទ្រនិច​ដាក់​នៅ​ចំ​ម៉ោង 10 : 10នាទី

ហេតុផល​ក៏​គឺ ម៉ោង 10 : 10 នាទី​គឺជា​ម៉ោង​ប្រញាប់ប្រញាល់ ឬ​ម៉ោង​ដែល​ល្អ​បំផុត​របស់​ថ្ងៃ ដែល​មុខ​ជំនួញ និង​ការទំនាក់ទំនង​អ្វីផ្សេងៗដំណើរការ​ទៅ​យ៉ាង​រលូន ឬ​រអាក់រអួល​ស្មុ​គ្រ​ស្មាញ​បំផុត ដូច្នេះហើយ​ទើប​ការផ្សាយពាណិជ្ជកម្ម​នាឡិ​កា​បានកំណត់​យក​ម៉ោង​នេះ​មក​ប្រើ រហូតដល់​ក្លាយជា​ទម្លាប់​ដែល​និយម​ធ្វើតៗគ្នា​មក។

ហេតុផល​មួយទៀត​ដែល​អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​បានធ្វើការ​សន្និដ្ឋានថា “រូបភាព​របស់​នាឡិកា​នៅក្នុង​រូប​ផ្សាយពាណិជ្ជកម្ម ដែល​ទ្រនិច​ខ្លី​នៅ​ចំ​លេខ 10 ហើយ​ទ្រនិច​វែង​នៅ​ចំ​លេខ 2 នោះ មាន​លក្ខណៈ​ដូច​ស្នាមញញឹម​របស់​មនុស្សដែល​ធ្វើឱ្យ​អ្នក​ដែល​មើលឃើញ​មាន​អារម្មណ៍​ថា នាឡិកា​កំពុងតែ​ញញឹម​ដាក់​ហ្នឹងឯង។បើ​មិន​ជឿ​ទេ សូម​តាម​សង្កេត​មើលចុះ៕