ស្គាល់​អត់? ច្បាប់រដ្ឋធម្មនុញ​ដ៏​ខ្លី​បំផុត​នៅលើ​លោក!

ម៉ូ​ណា​កូ ជា​ប្រទេស​តូច​ជាងគេ​បំផុត​ទី២ក្នុង​ពិភពលោក បន្ទាប់ពី​ទីក្រុង​វ៉ា​កង់។ ប្រទេសមួយ​នេះ​បានក្លាយ​ទៅជា​ប្រទេស​ដែលមាន​ការ​តាក់​តែ​ច្បាប់រដ្ឋធម្មនុញ្ញ​ក្នុង​ទំហំ​ខ្លី​បំផុត​របស់​ពិភពលោក​បើ​ប្រៀបធៀប​ទៅនឹង​បណ្តាល​ប្រទេស​ដទៃទៀត។

នៅ​កំឡុង​ឆ្នាំ១៩៦២ នៅ​ក្នុងសម័យ​ព្រះអង្គម្ចាស់ Prince Rainter ទី៣ រដ្ឋាភិបាល​របស់​ប្រទេស​ម៉ូ​ណា​កូ​បានចាប់ផ្តើម​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ដោយ​ពេលនោះ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​បានធ្វើ​រួចរាល់​ដោយមាន​ចំនួន​ពាក្យ​តែ​ប្រមាណ ៣៩១៤ពាក្យ​ប៉ុណ្ណោះ។

ចំណែក​ឥណ្ឌា ដែលជា​ប្រទេស​មានច្បាប់​រដ្ឋធម្មនុញ្ញ​វែង​ជាងគេ​លើ​លោក បាន​ប្រើប្រាស់​ពាក្យ​តែ​ប្រមាណ ១៤៦៣៨៥ពាក្យ ហើយ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ផ្លូវ​កាលពី​ខែមករា​ឆ្នាំ១៩៥០ ក្រោយ​រយៈពេល៣ឆ្នាំ ដែល​ប្រទេស​នេះ​បានទទួល​ឯករាជ្យ​សេរីភាព​ពេញលេញ​ពី​ប្រទេស​អង់គ្លេស​មកវិញ​ក្នុង​ខែសីហា​ឆ្នាំ១៩៤៧ ៕

Leave a Reply

Your email address will not be published.